ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី២
[៤២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុជាថេរៈទាំងឡាយប្រដៅពួកភិក្ខុនីដោយវេនជាលំដាប់ៗ។ សម័យនោះឯង ព្រះចូឡបន្ថកដ៏មានអាយុត្រូវវេនប្រដៅភិក្ខុនីទាំងឡាយ។ ពួកភិក្ខុនីនិយាយគ្នាថា ថ្ងៃនេះឱវាទគង់នឹងមិនសម្រេចបរិបូណ៌ទេ លោកម្ចាស់ចូឡបន្ថកគង់នឹងពោលនូវឧទាននោះឯងដដែលៗ ឥឡូវហ្នឹង។ ភិក្ខុនីទាំងនោះនាំគ្នាចូលទៅរកព្រះចូឡបន្ថកដ៏មានអាយុ លុះទៅដល់ហើយ ក៏ថ្វាយបង្គំព្រះចូឡបន្ថកដ៏មានអាយុ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ ឯព្រះចូឡបន្ថកដ៏មានអាយុ បាននិយាយនឹងភិក្ខុនីទាំងនោះ ដែលអង្គុយនៅហើយក្នុងទីដ៏សមគួរ ដោយពាក្យយ៉ាងនេះថា ម្នាលនាងទាំងឡាយ ពួកនាងព្រមព្រៀងគ្នាហើយឬ។ ពួកភិក្ខុនីតបថា ព្រមព្រៀងគ្នាហើយលោកម្ចាស់។ ព្រះចូឡបន្ថកសួរថា ម្នាលនាងទាំងឡាយ គរុធម៌៨ចាំស្ទាត់ហើយឬ។ ពួកភិក្ខុនីតបថា ចាំស្ទាត់ហើយលោកម្ចាស់។ ព្រះចូឡបន្ថកប្រាប់ថា ម្នាលនាងទាំងឡាយ នេះហើយជាឱវាទ ហើយបានពោលនូវឧទាននេះដដែលថា
ID: 636786889931737881
ទៅកាន់ទំព័រ៖