ព្រះត្រៃបិដក ភាគ ០៤

។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ឲ្យ​គេ​ធ្វើ​សំពត់​និសីទនៈ​ ​គប្បី​ឲ្យ​គេ​ធ្វើឲ្យ​ត្រូវ​ប្រមាណ​។​ ​ឯ​ប្រមាណ​ក្នុង​សំពត់​និសីទនៈ​នោះ​យ៉ាងនេះ​ ​គឺ​បណ្តោយ២ចំអាម​ ​ទទឹង១ចំអាម​កន្លះ​ ​ដោយ​ចំអាម​ព្រះ​សុគត​។​ ​បើ​ភិក្ខុ​ធ្វើឲ្យ​កន្លង​ហួសប្រមាណ​នោះ​ទៅ​ ​ត្រូវ​ឆេ​ទ​នក​បា​ចិ​ត្តិ​យ​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បាន​បញ្ញត្ត​ហើយ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​។​
 ​[​៣៨២​]​ ​សម័យ​នោះ​ឯង​ ​ឧទាយិ​ដ៏​មាន​អាយុ​មាន​រាងកាយ​ធំ​។​ ​ឧទាយិ​នោះ​បាន​ក្រាល​សំពត់​និសីទនៈ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​ទាញ​ឲ្យ​យឺត​ដោយ​ជុំវិញ​ ​ហើយ​អង្គុយ​នៅ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​នឹង​ឧទាយិ​ដ៏​មាន​អាយុ​យ៉ាងនេះ​ថា​ ​នែ​ឧទាយិ​ ​អ្នក​បាន​ជា​ក្រាល​សំពត់​និសីទនៈ​ហើយ​ទាញ​ឲ្យ​យឺត​ដោយ​ជុំវិញ​ ​ដូចជា​ជាង​ស្បែក​ពីដើម​ ​ព្រោះ​ហេតុអ្វី​។​ ​ឧទាយិ​នោះ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បាន​ជា​ខ្ញុំ​ព្រះអង្គ​ធ្វើ​ដូច្នោះ​ ​ព្រោះ​សំពត់​និសីទនៈ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​អនុញ្ញាត​ដល់​ភិក្ខុ​ទាំងឡាយ​តូច​ពេក​ណាស់​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ក្នុង​វេលា​នោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​(​ឲ្យ​ត​)​
ថយ | ទំព័រទី ៣៩៣ | បន្ទាប់
ID: 636787670903506911
ទៅកាន់ទំព័រ៖