ព្រះត្រៃបិដក ភាគ ០៤

អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ឲ្យ​គេ​ធ្វើ​សំពត់​សម្រាប់​គ្រប​កម​ ​ត្រូវឲ្យ​គេ​ធ្វើឲ្យ​ត្រូវ​នឹង​ប្រមាណ​។​ ​ឯ​ប្រមាណ​ក្នុង​សំពត់​សម្រាប់​គ្រប​កម​នោះ​យ៉ាងនេះ​គឺ​បណ្តោយ៤ចំអាម​ ​ទទឹង២ចំអាម​ ​ដោយ​ចំអាម​ព្រះ​សុគត​។​ ​បើ​ភិក្ខុ​ធ្វើឲ្យ​កន្លង​ហួសប្រមាណ​នោះ​ទៅ​ ​ត្រូវ​ឆេ​ទ​នក​បា​ចិ​ត្តិ​យ​។​ ​
 [​៣៨៧​]​ ​សំពត់​ដែលគេ​ធ្វើ​ដើម្បី​បិទ​ ​ឬ​គ្រប​នូវ​អាពាធ​ ​គឺ​កម​ ​ឬ​រមាស់​ក្តី​ ​បូស​តូច​ក្តី​ ​ទឹករងៃ​ក្តី​ ​បូសធំ​ក្តី​ ​តាំងពី​ខាងក្រោម​ផ្ចិត​ចុះ​មក​ ​តាំងពី​មណ្ឌល​ជង្គង់​ឡើង​ទៅ​របស់​ភិក្ខុ​ ​ហៅថា​ ​សំពត់​សម្រាប់​គ្រប​កម​។​ ​ពាក្យ​ថា​ ​ឲ្យ​គេ​ធ្វើ​ ​គឺ​ធ្វើ​ឯង​ក្តី​ ​ឲ្យ​គេ​ធ្វើ​ក្តី​។​ ​ភិក្ខុ​ត្រូវឲ្យ​គេ​ធ្វើឲ្យ​ត្រូវ​នឹង​ប្រមាណ​។​ ​ឯ​ប្រមាណ​ក្នុង​សំពត់​សម្រាប់​គ្រប​កម​នោះ​យ៉ាងនេះ​ ​គឺ​បណ្តោយ៤ចំអាម​ ​ទទឹង២ចំអាម​ ​ដោយ​ចំអាម​ព្រះ​សុគត​។​ ​ភិក្ខុ​ធ្វើ​ឯង​ក្តី​ ​ឲ្យ​គេ​ធ្វើ​ក្តី​ ​ឲ្យ​កន្លង​ហួសប្រមាណ​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​ក្នុង​ប្រយោគ​ដែល​ធ្វើ​ ​ភិក្ខុ​ត្រូវ​កាត់សំពត់​សម្រាប់​គ្រប​កម​ក្នុង​ខណៈ​ដែល​បាន​មក​ ​ហើយ​សឹម​សំដែង​អាបត្តិ​បា​ចិ​ត្តិ​យ​ចេញ​។​
 [​៣៨៨​]​ ​សំពត់​សម្រាប់​គ្រប​កម​ដែល​ខ្លួន​ធ្វើមិនទាន់​ស្រេច​ ​ភិក្ខុ​ឲ្យ​សម្រេច​ខ្លួនឯង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​សំពត់​សម្រាប់​គ្រប​កម​ដែល​
ថយ | ទំព័រទី ៣៩៧ | បន្ទាប់
ID: 636787672318997873
ទៅកាន់ទំព័រ៖