ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៩
[៣៩០] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង សំពត់វស្សិកសាដក ព្រះដ៏មានព្រះភាគបានអនុញ្ញាតហើយដល់ភិក្ខុទាំងឡាយ។ ឯពួកឆព្វគ្គិយភិក្ខុគិតគ្នាថា សំពត់វស្សិកសាដក ព្រះដ៏មានព្រះភាគបានអនុញ្ញាតហើយ ៗក៏ប្រើប្រាស់សំពត់វស្សិកសាដកមិនសមប្រមាណ ទាញពីមុខខ្លះ ពីក្រោយខ្លះហើយចេញដើរទៅ។ ពួកភិក្ខុណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនគួរនឹងប្រើប្រាស់សំពត់វស្សិកសាដកមិនសមប្រមាណសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយប្រើប្រាស់សំពត់វស្សិកសាដកមិនសមប្រមាណ ពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគទ្រង់បន្ទោសថា នែពួកមោឃបុរស អ្នកទាំងឡាយមិនគួរនឹងប្រើប្រាស់សំពត់វស្សិកសាដកមិនសមប្រមាណទេ នែពួកមោឃបុរស អំពើនេះមិនមែននាំពួកជនដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លាឡើង ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យកាន់តែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុ
ID: 636787673046319473
ទៅកាន់ទំព័រ៖