ព្រះត្រៃបិដក ភាគ ០៤

ត្រូវអាបត្តិ​ទុក្កដ​។​ ​វិហារ​របស់​បុគ្គល​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​វិហារ​របស់​បុគ្គល​ ​ភិក្ខុ​សំគាល់​ថា​របស់​បុគ្គល​ដដែល​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ព្រោះ​វិហារ​នោះ​ជា​របស់​បុគ្គល​ ​គឺ​វិហារ​នៃ​ភិក្ខុ​ដទៃ​។​ ​ភិក្ខុ​មិន​ត្រូវអាបត្តិ​ ​ព្រោះ​វិហារ​ជា​របស់​បុគ្គល​ ​គឺ​វិហារ​របស់​ខ្លួនឯង​។​
 [​៤​]​ ​អាបត្តិ​មិន​មានដល់​ភិក្ខុ​ដែល​មាន​ជម្ងឺ​ចូល​ទៅដេក​ ​ដល់​ភិក្ខុ​ដែល​ត្រូវ​ត្រជាក់​ ​ឬ​ក្តៅ​បៀតបៀន​ហើយ​ចូល​ទៅ​ក្តី​ ​ដល់​ភិក្ខុ​មាន​សេចក្តី​អន្តរាយ​ក្តី​ ​ដល់​ភិក្ខុ​ឆ្កួត​ក្តី​ ​ដល់​ភិក្ខុ​ដើម​បញ្ញត្តិ​ក្តី​។​

​សិក្ខាបទ​ទី៦​ ​ចប់​។​

ថយ | ទំព័រទី ៤ | បន្ទាប់
ID: 636786874465633271
ទៅកាន់ទំព័រ៖