ព្រះត្រៃបិដក ភាគ ០៤

ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ឲ្យ​គេ​ធ្វើ​សំ​ពត់​វស្សិ​ក​សាដក​ ​ត្រូវឲ្យ​គេ​ធ្វើឲ្យ​ត្រូវ​នឹង​ប្រមាណ​។​ ​ឯ​ប្រមាណ​ក្នុង​សំ​ពត់​វស្សិ​ក​សាដក​នោះ​យ៉ាងនេះ​ ​គឺ​បណ្តោយ៦ចំអាម​ ​ទទឹង២ចំអាម​កន្លះ​ ​ដោយ​ចំអាម​ព្រះ​សុគត​។​ ​បើ​ភិក្ខុ​ធ្វើឲ្យ​កន្លង​ហួសប្រមាណ​នោះ​ទៅ​ ​ត្រូវ​ឆេ​ទ​នក​បា​ចិ​ត្តិ​យ​។​ ​
 [​៣៩១​]​ ​ដែល​ហៅថា​ ​សំ​ពត់​វស្សិ​ក​សាដក​នោះ​ ​គឺ​សំពត់​ដែល​ភិក្ខុ​ធ្វើ​សម្រាប់​ងូតទឹក​ភ្លៀង​អស់៤ខែ​នៃ​វស្សានរដូវ​។​ ​ពាក្យ​ថា​ ​ឲ្យ​គេ​ធ្វើ​ ​គឺ​ធ្វើ​ឯង​ក្តី​ ​ឲ្យ​គេ​ធ្វើ​ក្តី​។​ ​ភិក្ខុ​ត្រូវឲ្យ​គេ​ធ្វើឲ្យ​ត្រូវ​តាម​ប្រមាណ​។​ ​ឯ​ប្រមាណ​ក្នុង​សំ​ពត់​វស្សិ​ក​សាដក​នោះ​យ៉ាងនេះ​ ​គឺ​បណ្តោយ៦ចំអាម​ ​ទទឹង២ចំអាម​កន្លះ​ ​ដោយ​ចំអាម​ព្រះ​សុគត​។​ ​បើ​ភិក្ខុ​ធ្វើ​ឯង​ក្តី​ ​ឲ្យ​គេ​ធ្វើ​ក្តី​ ​ឲ្យ​កន្លង​ហួសប្រមាណ​នោះ​ទៅ​ ​ត្រូវអាបត្តិ​ទុក្កដ​ក្នុង​ប្រយោគ​ដែល​ធ្វើ​ ​ភិក្ខុ​ត្រូវ​កាត់​សំ​ពត់​វស្សិ​ក​សាដក​ក្នុង​ខណៈ​ដែល​បាន​មក​ ​ហើយ​សឹម​សំដែង​អាបត្តិ​បា​ចិ​ត្តិ​យ​ចេញ​។​
 [​៣៩២​]​ ​សំ​ពត់​វស្សិ​ក​សាដក​ដែល​ខ្លួន​ធ្វើមិនទាន់​ស្រេច​ ​ភិក្ខុ​ឲ្យ​សម្រេច​ដោយខ្លួនឯង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​សំ​ពត់​វស្សិ​ក​សាដក​ដែល​ខ្លួន​ធ្វើមិនទាន់​ស្រេច​ ​ភិក្ខុ​ឲ្យ​អ្នកដទៃ​សម្រេច​ឲ្យ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​សំ​ពត់​វស្សិ​ក​សាដក​ដែល​អ្នកដទៃ​ធ្វើមិនទាន់​ស្រេច​ ​ភិក្ខុ​ឲ្យ​សម្រេច​
ថយ | ទំព័រទី ៤០០ | បន្ទាប់
ID: 636787673438101882
ទៅកាន់ទំព័រ៖