ព្រះត្រៃបិដក ភាគ ០៤
ដោយខ្លួនឯង ត្រូវអាបត្តិបាចិត្តិយ។ សំពត់វស្សិកសាដកដែលអ្នកដទៃធ្វើមិនទាន់ស្រេច ភិក្ខុឲ្យអ្នកដទៃទៀតសម្រេចឲ្យ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុធ្វើឯងក្តី ឲ្យគេធ្វើក្តី ដើម្បីប្រយោជន៍អ្នកដទៃ ត្រូវអាបត្តិទុក្កដ។ ភិក្ខុបានសំពត់វស្សិកសាដកដែលអ្នកដទៃធ្វើហើយ(យកមក) ប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។
[៣៩៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុធ្វើសំពត់វស្សិកសាដកត្រូវតាមប្រមាណ១ ភិក្ខុធ្វើសំពត់វស្សិកសាដកថយចុះពីប្រមាណ១ ភិក្ខុបានសំពត់វស្សិកសាដកដែលអ្នកដទៃធ្វើឲ្យហួសប្រមាណ ហើយ(យកមក)កាត់ចេញ ទើបប្រើប្រាស់១ ភិក្ខុធ្វើសំពត់វស្សិកសាដក(នោះ)ឲ្យជាពិតានក្តី ជាកម្រាលផែនដីក្តី ជារនាំងក្តី ជាពូកក្តី ជាខ្នើយក្តី១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទទី៩ ចប់។
ID: 636788610924500472
ទៅកាន់ទំព័រ៖