ព្រះត្រៃបិដក ភាគ ០៤

សិក្ខាបទ​ទី១០​


 [​៣៩៤​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ព្រះ​នន្ទ​ដ៏​មាន​អាយុ​ ​ជា​បុត្ត​នៃ​ព្រះ​មាតុច្ឆា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មាន​រូបល្អ​គួរ​នឹង​រមឹល​មើល​ ​នាំឲ្យ​ជ្រះថ្លា​ ​មាន​កំពស់​ទាប​ជាង​ព្រះ​ដ៏​មាន​ព្រះ​ភាគ៤ធ្នាប់​។​ ​ព្រះ​នន្ទ​នោះ​ទ្រង់​ចីវរ​ប៉ុនគ្នា​នឹង​ចីវរ​ព្រះ​សុគត​។​ ​ពួក​ភិក្ខុ​ជា​ថេរៈ​បានឃើញ​ព្រះ​នន្ទ​ដ៏​មាន​អាយុ​ដើរមក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​នាំគ្នា​ក្រោក​ឡើង​អំពី​អាសនៈ​ ​ដោយ​គិតថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ពុទ្ធដំណើរ​មក​។​ ​លុះ​ព្រះ​នន្ទ​ចូល​មក​ជិត​ហើយ​ ​ភិក្ខុ​ទាំងនោះ​ក៏​ស្គាល់​ច្បាស់​ ​ទើប​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ព្រះ​នន្ទ​ដ៏​មាន​អាយុ​មិន​គួរ​នឹង​ប្រើប្រាស់​ចីវរ​ប៉ុន​ចីវរ​ព្រះ​សុគត​សោះ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​នែ​នន្ទ​ ​ឮ​ថា​អ្នកឯង​ប្រើប្រាស់​ចីវរ​ប៉ុន​ចីវរ​ព្រះ​សុគត​ ​ពិតមែន​ឬ​។​ ​ព្រះ​នន្ទ​នោះ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បន្ទោស​ថា​ ​នែ​នន្ទ​ ​អ្នកឯង​មិន​គួរ​នឹង​ប្រើប្រាស់​ចីវរ​ប៉ុន​ចីវរ​ព្រះ​សុគត​ទេ​ ​នែ​នន្ទ​ ​អំពើ​នេះ​មិនមែន​នាំ​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​
ថយ | ទំព័រទី ៤០២ | បន្ទាប់
ID: 636788611372606102
ទៅកាន់ទំព័រ៖