ព្រះត្រៃបិដក ភាគ ០៤

ឲ្យ​ជ្រះថ្លា​ឡើង​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​កាន់តែ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ឲ្យ​គេ​ធ្វើ​ចីវរ​ប៉ុន​ចីវរ​ព្រះ​សុគត​ឬ​ធំជាង​ ​ត្រូវ​ឆេ​ទ​នក​បា​ចិ​ត្តិ​យ​។​ ​ឯ​ប្រមាណ​សុគត​ចីវរ​របស់​ព្រះ​សុគត​នោះ​យ៉ាងនេះ​ ​គឺ​បណ្តោយ៩ចំអាម​ ​ទទឹង៦ចំអាម​ ​ដោយ​ចំអាម​ព្រះ​សុគត​។​ ​នេះ​ជា​ប្រមាណ​សុគត​ចីវរ​របស់​ព្រះ​សុគត​។​ ​
 [​៣៩៥​]​ ​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នា​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​ ​ដែល​ហៅថា​ ​ប្រមាណ​សុគត​ចីវរ​ ​គឺ​បណ្តោយ៩ចំអាម​ ​ទទឹង៦ចំអាម​ ​ដោយ​ចំអាម​ព្រះ​សុគត​។​ ​ពាក្យ​ថា​ ​ឲ្យ​គេ​ធ្វើ​ ​គឺ​ភិក្ខុ​ធ្វើ​ឯង​ក្តី​ ​ឲ្យ​គេ​ធ្វើ​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​ក្នុង​ប្រយោគ​ដែល​ធ្វើ​ ​ភិក្ខុ​ត្រូវ​កាត់​ចីវរ​ក្នុង​ខណៈ​ដែល​បាន​មក​ ​ហើយ​សឹម​សំដែង​អាបត្តិ​បា​ចិ​ត្តិ​យ​ចេញ​។​
 ​[​៣៩៦​]​ ​ចីវរ​ដែល​ខ្លួន​ធ្វើមិនទាន់​ស្រេច​ ​ភិក្ខុ​ឲ្យ​សម្រេច​ដោយខ្លួនឯង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ចីវរ​ដែល​ខ្លួន​ធ្វើមិនទាន់​ស្រេច​ ​ភិក្ខុ​ឲ្យ​អ្នកដទៃ​សម្រេច​ឲ្យ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ចីវរ​ដែល​អ្នកដទៃ​ធ្វើមិនទាន់​ស្រេច​ ​ភិក្ខុ​ឲ្យ​សម្រេច​ដោយខ្លួនឯង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
ថយ | ទំព័រទី ៤០៣ | បន្ទាប់
ID: 636788611947188967
ទៅកាន់ទំព័រ៖