ព្រះត្រៃបិដក ភាគ ០៤
ចីវរដែលអ្នកដទៃធ្វើមិនទាន់ស្រេច ភិក្ខុឲ្យអ្នកដទៃទៀតសម្រេចឲ្យ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុធ្វើឯងក្តី ឲ្យគេធ្វើក្តី ដើម្បីប្រយោជន៍អ្នកដទៃ ត្រូវអាបត្តិទុក្កដ។ ភិក្ខុបានចីវរដែលអ្នកដទៃធ្វើហើយ(យកមក) ប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។
[៣៩៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុធ្វើចីវរថយចុះពីប្រមាណ១ ភិក្ខុបានចីវរដែលអ្នកដទៃធ្វើហើយ(យកមក)កាត់ចេញ ទើបប្រើប្រាស់១ ភិក្ខុធ្វើចីវរនោះឲ្យជាពិតានក្តី ជាកម្រាលផែនដីក្តី ជារនាំងក្តី ជាពូកក្តី ជាខ្នើយក្តី១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទទី១០ ចប់។
រតនវគ្គទី៩ ចប់។
ឧទាននៃរតនវគ្គនោះ (មាន១០សិក្ខាបទ)គឺ
រាជសិក្ខាបទ១ រតនសិក្ខាបទ១ សន្តសិក្ខាបទ១ សូចិសិក្ខាបទ១ មញ្ចសិក្ខាបទ១ តូលិកសិក្ខាបទ១ និសីទនសិក្ខាបទ១ កណ្ឌុសិក្ខាបទ១ វស្សិកសិក្ខាបទ១ សុគតសិក្ខាបទ១។
ID: 636788618808721424
ទៅកាន់ទំព័រ៖