ព្រះត្រៃបិដក ភាគ ០៤

 [​៣៩៨​]​ ​បពិត្រ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​អាបត្តិ​បា​ចិ​ត្តិ​យ​ទាំង៩២​ ​ខ្ញុំ​បាន​សំដែង​រួចហើយ​។​ ​ខ្ញុំ​សូម​សួរ​អស់លោក​ដ៏​មាន​អាយុ​ក្នុង​អាបត្តិ​ទាំងនោះ​ ​លោក​ទាំងឡាយ​ជា​អ្នក​បរិសុទ្ធ​ហើយ​ឬ​ ​ខ្ញុំ​សូម​សួរ​អស់​វារៈ​ជា​គំរប់​ពីរ​ដង​ផង​ ​លោក​ទាំងឡាយ​ជា​អ្នក​បរិសុទ្ធ​ហើយ​ឬ​ ​ខ្ញុំ​សូម​សួរ​អស់​វារៈ​ជា​គំរប់​បីដង​ផង​ ​លោក​ទាំងឡាយ​ជា​អ្នក​បរិសុទ្ធ​ហើយ​ឬ​ ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​សុទ្ធតែ​ជា​អ្នក​បរិសុទ្ធ​ហើយ​ ​ក្នុង​អាបត្តិ​ទាំងនេះ​ ​ព្រោះហេតុនោះ​បាន​ជា​អស់លោក​ស្ងៀម​នៅ​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​សេចក្តី​បរិសុទ្ធ​នេះ​ ​ដោយ​ការ​ស្ងៀម​នៅ​យ៉ាងនេះ​ឯង​។​

​បា​ចិ​ត្តិ​យក​ណ្ឌ​ ​ចប់​។​

ថយ | ទំព័រទី ៤០៥ | បន្ទាប់
ID: 636788619227745391
ទៅកាន់ទំព័រ៖