ព្រះត្រៃបិដក ភាគ ០៤
បាដិទេសនីយកណ្ឌ
បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្តិបាដិទេសនីយៈទាំង៤នេះ តែងមកកាន់ឧទ្ទេស។
សិក្ខាបទទី១
[៣៩៩] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង មានភិក្ខុនី១រូបទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី កាលដែលត្រឡប់មកវិញ បានឃើញភិក្ខុ១រូប ហើយបាននិយាយពាក្យនេះថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់ទទួលចង្ហាន់សិន។ ភិក្ខុនោះតបថា នែនាង ប្រពៃហើយៗ ក៏ទទួលយកចង្ហាន់ទាំងអស់។ កាលបើវេលាជិត (ថ្ងៃត្រង់ហើយ) ភិក្ខុនីនោះក៏មិនអាចនឹងដើរទៅបិណ្ឌបាតបានឡើយ ក៏ដាច់ចង្ហាន់។ លុះគ្រាខាងក្រោយមក ភិក្ខុនីនោះទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី អស់ថ្ងៃជាគំរប់ពីរដងផង។បេ។ អស់ថ្ងៃជាគំរប់បីដងផង ក្នុងវេលាដែលត្រឡប់មកវិញ ក៏បានឃើញភិក្ខុនោះទៀត ហើយបាននិយាយពាក្យនេះថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់
ID: 636788619907414265
ទៅកាន់ទំព័រ៖