ព្រះត្រៃបិដក ភាគ ០៤
ហើយទំពាស៊ីក្តី បរិភោគក្តី ភិក្ខុនោះត្រូវសំដែងអាបត្តិបាដិទេសនីយៈថា ម្នាលអាវុសោ ខ្ញុំត្រូវអាបត្តិបាដិទេសនីយៈ ដែលព្រះដ៏មានព្រះភាគទ្រង់តិះដៀលហើយ មិនជាទីសប្បាយ ឥឡូវខ្ញុំសូមសំដែងអាបត្តិនោះចេញ។
[៤០០] ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ភិក្ខុនីដែលមិនបានជាប់ទាក់ទងគ្នាអំពីចំណែកខាងមាតា ឬបិតាដរាបតាំងពីគូនៃជីដូនជីតាទី៧ ហៅថាមិនមែនជាញាតិ។ ស្រីដែលបានឧបសម្បទាក្នុងសំណាក់សង្ឃទាំងពីរពួក ហៅថា ភិក្ខុនី។ ច្រករហូត(ក្តី) ច្រកទាល់(ក្តី) ទីប្រជុំផ្លូវមានជ្រុង៤ ឬមានជ្រុង៣(ក្តី) ផ្ទះរបស់ត្រកូល(ក្តី) ហៅថាចន្លោះផ្ទះ។ ដែលហៅថា ខាទនីយៈ គឺលើកលែងភោជនទាំង៥ និងរបស់ដែលជាយាមកាលិក សត្តាហកាលិក យាវជីវិកចេញ ក្រៅពីនោះហៅថា ខាទនីយៈទាំងអស់។ ដែលហៅថា ភោជនីយៈនោះ គឺភោជនមាន៥យ៉ាង បានដល់បាយ១ នំកុម្មាស១ សដូវ១ ត្រី១ សាច់១។ ភិក្ខុទទួលយកខាទនីយៈ ឬភោជនីយៈ ដោយបំណងថា អាត្មាអញនឹងទំពាស៊ី នឹងបរិភោគ ត្រូវអាបត្តិទុក្កដ។ ភិក្ខុត្រូវអាបត្តិបាដិទេសនីយៈគ្រប់ៗវារៈដែលលេបចូលទៅ។ ភិក្ខុនីមិនមែនជាញាតិ ភិក្ខុដឹងច្បាស់ថាមិនមែនជាញាតិ ហើយទទួលយកខាទនីយ ឬភោជនីយៈដោយដៃរបស់ខ្លួន អំពីដៃភិក្ខុនីដែលចូលទៅកាន់ចន្លោះផ្លូវ យកមកទំពាស៊ីក្តី
ID: 636788621057700058
ទៅកាន់ទំព័រ៖