ព្រះត្រៃបិដក ភាគ ០៤

ដែល​ហៅថា​បង្គាប់​ ​គឺ​ភិក្ខុនី​ណា​ពោល​ថា​ ​អ្នក​ទាំងឡាយ​ចូរ​ប្រគេន​សម្ល​មក​ក្នុង​ទីនេះ​ ​អ្នក​ទាំងឡាយ​ចូរ​ប្រគេន​បាយ​មក​ក្នុង​ទីនេះ​ ​តាម​សមគួរ​ដល់​ភិក្ខុ​ដែល​ជា​មិត្ត​ ​ភិក្ខុ​ដែល​ធ្លាប់ស្គាល់​ ​ភិក្ខុ​ដែល​ធ្លាប់​ស្និទ្ធស្នាល​ ​ភិក្ខុ​ដែល​មាន​ឧបជ្ឈាយ៍​ស្មើគ្នា​ ​ភិក្ខុ​ដែល​មាន​អាចារ្យ​ស្មើគ្នា​ ​ភិក្ខុនី​នេះ​ហៅថា​ជា​អ្នក​បង្គាប់​។​ ​ពាក្យ​ថា​ ​ភិក្ខុ​ទាំងនោះ​ ​គឺ​ពួក​ភិក្ខុ​ដែល​កំពុង​ឆាន់​ ​(​នោះ​ឯង​)​។​ ​ពាក្យ​ថា​ ​ភិក្ខុនី​នោះ​ ​គឺ​ភិក្ខុនី​ដែល​កំពុង​បង្គាប់​នោះ​ឯង​។​ ​ភិក្ខុ​ទាំងនោះ​ ​ត្រូវ​បណ្តេញ​ភិក្ខុនី​នោះ​ដោយ​ពាក្យ​ថា​ ​នែនាង​ ​ៗ​ចូរ​ថយចេញ​ទៅ​សិន​ ​ទម្រាំតែ​ពួក​ភិក្ខុ​ឆាន់​រួច​សព្វគ្រប់​។​ ​ភិក្ខុ​សូម្បី១រូប​ ​បើ​មិនបាន​បណ្តេញ​ភិក្ខុនី​ទេ​ ​ហើយ​ទទួលយក​ដោយ​គិតថា​ ​អាត្មាអញ​នឹង​ទំពាស៊ី​ ​នឹង​បរិភោគ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ត្រូវអាបត្តិ​បា​ដិ​ទេស​នីយៈ​គ្រប់​ៗ​វារៈ​ដែល​លេប​ចូល​ទៅ​។​
 [​៤០៤​]​ ​ឧបសម្បន្នា​(​១​)​ ​កំពុង​បង្គាប់​ ​ភិក្ខុ​ដឹង​ច្បាស់​ថា​ ​ឧបសម្បន្នា​មែន​ ​តែ​មិនបាន​ពោល​ហាម​ ​ត្រូវអាបត្តិ​បាដិទេសនីយៈ​។​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ក្នុង​ឧបសម្បន្នា​កំពុង​បង្គាប់​ ​ហើយ​មិនបាន​ពោល​ហាម​ ​ត្រូវអាបត្តិ​បាដិទេសនីយៈ​។​ ​ឧបសម្បន្នា​កំពុង​បង្គាប់​ ​ភិក្ខុ​មាន​សេចក្តី​សំគាល់​ថា​អនុបសម្បន្នា​ទៅវិញ​ ​ហើយ​មិនបាន​ពោល​ហាម​ ​ត្រូវអាបត្តិ​
​(​១​)​ ​ស្រី​ដែល​បាន​ឧបសម្បទា​អំពី​ឧភតោ​សង្ឃ​ ​ដែល​ហៅថា​ ​ភិក្ខុនី​នោះ​ឯង​ ​។​
ថយ | ទំព័រទី ៤១៤ | បន្ទាប់
ID: 636788623120058018
ទៅកាន់ទំព័រ៖