ព្រះត្រៃបិដក ភាគ ០៤

បាដិទេសនីយៈ​។​ ​ស្រី​ដែល​បាន​ឧបសម្បទា​ក្នុង​សំណាក់​ភិក្ខុនី​សង្ឃ​តែ​ម្ខាង​កំពុង​ពោល​បង្គាប់​ ​ភិក្ខុ​មិនបាន​ពោល​ហាម​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អនុបសម្បន្នា​ ​ភិក្ខុ​សំគាល់​ថា​ឧបសម្ប​នា​ទៅវិញ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ក្នុង​អនុបសម្បន្នា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អនុបសម្បន្នា​ ​ភិក្ខុ​សំគាល់​ថា​អនុបសម្បន្នា​មែន​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​
 [​៤០៥​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន១០យ៉ាង​)​ ​គឺ​ភិក្ខុនី​បង្គាប់​ទាយក​ឲ្យ​ប្រគេន​ភត្ត​របស់​ខ្លួន​ ​មិន​ប្រគេន​ដោយខ្លួនឯង១​ ​ភិក្ខុនី​ប្រគេន​ភត្ត​របស់​ពួក​ជន​ដទៃ​ ​មិនបាន​ប្រើ​អ្នកដទៃ​ឲ្យ​ប្រគេន១​ ​វត្ថុ​ណា​ដែល​ទាយក​មិនទាន់​ប្រគេន​ ​ភិក្ខុនី​ក៏​បង្គាប់​គេ​ឲ្យ​ប្រគេន​វត្ថុ​នោះ១​ ​ទាយក​មិនទាន់​ប្រគេន​ក្នុង​ទីណា​ ​ភិក្ខុនី​បង្គាប់​គេ​ឲ្យ​ប្រគេន​ក្នុង​ទីនោះ១​ ​ភិក្ខុនី​បង្គាប់​គេ​ឲ្យ​ប្រគេន​ភត្ត​ដ៏​ស្មើគ្នា​ដល់​ពួក​ភិក្ខុ​ទាំងពួង១​ ​សិក្ខមានា​ពោល​បង្គាប់១​ ​សាមណេរី​ពោល​បង្គាប់១​ ​អាបត្តិ​មិន​មានដល់​ភិក្ខុ​ ​ព្រោះ​ភោជន​ទាំងពួង​ ​វៀរលែងតែ​ភោជន៥យ៉ាង​ចេញ១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​

​សិក្ខាបទ​ទី២​ ​ចប់​។​

ថយ | ទំព័រទី ៤១៥ | បន្ទាប់
ID: 636788623616536415
ទៅកាន់ទំព័រ៖