ព្រះត្រៃបិដក ភាគ ០៤
            
        
        
            
            
                
                សិក្ខាបទទី៣ 
 [៤០៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ក្នុងក្រុងសាវត្ថី មានត្រកូល១មានសេចក្តីជ្រះថ្លាទាំងពីរនាក់(១) (ប្តីប្រពន្ធ) បានចំរើនដោយសទ្ធា តែសាបសូន្យចាកទ្រព្យសម្បត្តិ។ ខាទនីយៈ ឬភោជនីយៈណាដែលកើតឡើងក្នុងត្រកូលនោះក្នុងវេលាមុនភត្ត ជនទាំងនោះជួនកាលខានបរិភោគខ្លួនឯង ព្រោះចាត់ចែងខាទនីយៈ ឬភោជនីយៈទាំងអស់នោះប្រគេនដល់ភិក្ខុទាំងឡាយ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈជាសក្យបុត្ត មិនគួរនឹងមិនស្គាល់ប្រមាណ ហើយទទួលយកសោះ ជនទាំងឡាយនេះបានប្រគេននូវខាទនីយៈ និងភោជនីយៈដល់ភិក្ខុទាំងនេះ ហើយជួនកាលខានបរិភោគខ្លួនឯង។ កាលពួកមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយក៏បានឮច្បាស់។ វេលានោះ ភិក្ខុទាំងនោះក៏បានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ធ្វើនូវធម្មីកថាក្នុងគ្រានោះ ហើយទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកដោយព្រះពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយ ត្រកូល
(១) អដ្ឋកថា បានឮថាក្នុងត្រកូលនោះមានជនពីរនាក់បានសម្រេចព្រះសោតាបត្តិផល ។
             
            
         
        
            
                ID: 636788624045160931 
                
            
            
                ទៅកាន់ទំព័រ៖