ព្រះត្រៃបិដក ភាគ ០៤
បានជាសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ត្រង់ហេតុដែលស្ងៀមនៅយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ពួកត្រកូលណាមួយដែលសង្ឃបានសន្មតថាជាសេក្ខត្រកូលហើយ ភិក្ខុណាមួយទទួលយកខាទនីយៈក្តី ភោជនីយៈក្តី ដោយដៃរបស់ខ្លួន អំពីពួកត្រកូលដែលសង្ឃបានឲ្យសេក្ខសម្មតិបែបនោះ ហើយទំពាស៊ីក្តី បរិភោគក្តី ភិក្ខុនោះត្រូវសំដែងថា ម្នាលអាវុសោ ខ្ញុំត្រូវអាបត្តិឈ្មោះបាដិទេសនីយៈ មិនជាទីសប្បាយ ដែលព្រះដ៏មានព្រះភាគទ្រង់តិះដៀល ឥឡូវខ្ញុំសូមសំដែងនូវអាបត្តិនោះចេញ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បានបញ្ញត្តហើយដល់ពួកភិក្ខុយ៉ាងនេះ។
[៤០៧] សម័យនោះឯង មហោស្រព (គេលេង) នៅក្រុងសាវត្ថី។ ពួកមនុស្ស គេបាននិមន្តភិក្ខុទាំងឡាយឲ្យឆាន់។ ចំណែកខាងត្រកូលនោះឯង ក៏បាននិមន្តភិក្ខុទាំងឡាយឲ្យ(ឆាន់ចង្ហាន់)។ ភិក្ខុទាំងឡាយនឹករង្កៀស មិនហ៊ានទទួលនិមន្ត ព្រោះគិតថា ការដែលទទួល យកខាទនីយៈក្តី ភោជនីយៈក្តី ដោយដៃរបស់ខ្លួន អំពីពួកត្រកូលដែលសង្ឃបានសន្មតថាសេក្ខហើយ (យកមក)ទំពាស៊ី ឬបរិភោគ ព្រះដ៏មានព្រះភាគឃាត់ហើយ។ មនុស្សទាំងឡាយនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា យើងនឹងរស់នៅប្រយោជន៍អ្វី ដ្បិតលោកម្ចាស់
ID: 636788624790033535
ទៅកាន់ទំព័រ៖