ព្រះត្រៃបិដក ភាគ ០៤

 [​៤០៨​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​ជា​ជីតុន​របស់​ត្រកូល​នោះ​។​ ​លំដាប់នោះ​ ​ក្នុង​វេលា​ព្រឹកព្រហាម​ ​ភិក្ខុ​នោះ​បាន​ស្លៀ​កស្ប​ត់​ ​ហើយ​ប្រដាប់ដោយ​បាត្រ​និង​ចីវរ​ ​ដើរចូល​ទៅកាន់​ត្រកូល​នោះ​ ​លុះ​ចូល​ទៅ​ហើយ​ ​ក៏​អង្គុយ​លើ​អាសនៈ​ដែលគេ​ក្រាល​ទុក​។​ ​វេលា​នោះ​ ​ភិក្ខុ​នោះ​ជួនជា​មាន​ជម្ងឺ​ផង​។​ ​គ្រានោះ​ ​មនុស្ស​ទាំងឡាយ​ ​ក៏បាន​និយាយ​ពាក្យ​នេះ​នឹង​ភិក្ខុ​នោះ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ចូរ​លោកម្ចាស់​និមន្ត​ឆាន់​សិន​។​ ​វេលា​នោះ​ ​ភិក្ខុ​នោះ​នឹក​រង្កៀស​ថា​ ​ភិក្ខុ​ដែលគេ​មិនបាន​និមន្ត​ ​ហើយ​ទទួលយក​ខាទ​នីយៈ​ក្តី​ ​ភោជ​នីយៈ​ក្តី​ ​ដោយដៃ​របស់​ខ្លួន​ ​អំពី​ពួក​ត្រកូល​ដែល​សង្ឃ​បាន​សន្មត​ថា​ជា​សេក្ខ​ត្រកូល​ហើយ​ ​(​យក​មក​)​ទំពាស៊ី​ ​ឬ​បរិភោគ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហាម​ហើយ​ ​បាន​ជា​មិន​ហ៊ាន​ទទួល​ ​ហើយ​មិន​អាច​ដើម្បី​ដើរទៅ​បិណ្ឌបាត​បាន​ ​ក៏​អត់​ចង្ហាន់​។​ ​វេលា​នោះ​ ​ភិក្ខុ​នោះ​ត្រឡប់ទៅ​វត្ត​វិញ​ ​បាន​ដំណាល​ប្រាប់​រឿង​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​ក៏បាន​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ក្នុង​វេលា​នោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ដែល​មាន​ជម្ងឺ​ ​ទទួលយក​ខាទ​នីយៈ​ក្តី​ ​ភោជ​នីយៈ​ក្តី​ ​ដោយដៃ​របស់​ខ្លួន​ ​អំពី​ពួក​ត្រកូល​ដែល​សង្ឃ​បាន​សន្មត​ថា​ជា​សេក្ខ​ត្រកូល​ ​ហើយ​(​យក​មក​)​
ថយ | ទំព័រទី ៤២០ | បន្ទាប់
ID: 636788625492583719
ទៅកាន់ទំព័រ៖