ព្រះត្រៃបិដក ភាគ ០៤
ទំពាស៊ី ឬបរិភោគបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ពួកត្រកូលណាមួយដែលសង្ឃបានសន្មតថាជាសេក្ខត្រកូលហើយ ភិក្ខុណាមួយ ឥតមានគេនិមន្តក្នុងកាលមុន ហើយឥតទាំងមានជម្ងឺ បានទទួលយកខាទនីយៈក្តី ភោជនីយៈក្តី ដោយដៃរបស់ខ្លួន អំពីពួកត្រកូលដែលសង្ឃបានសន្មតថាជាសេក្ខត្រកូលបែបនោះហើយ (យកមក) ទំពាស៊ី ឬបរិភោគ ភិក្ខុនោះត្រូវសំដែងថា ម្នាលអាវុសោ ខ្ញុំត្រូវហើយនូវអាបត្តិបាដិទេសនីយៈ មិនជាទីសប្បាយ ដែលព្រះដ៏មានព្រះភាគទ្រង់តិះដៀល ខ្ញុំសូមសំដែងអាបត្តិនោះចេញ។
[៤០៩] ពាក្យថា ពួកត្រកូលណាមួយដែលសង្ឃបានសន្មតថាជាសេក្ខត្រកូលហើយ សេចក្តីថា ត្រកូលណាដែលចំរើនដោយសទ្ធា តែសាបសូន្យចាកទ្រព្យសម្បត្តិ សង្ឃបានឲ្យសេក្ខសម្មតិដោយញត្តិទុតិយកម្មចំពោះត្រកូលបែបនេះ (ត្រកូលនោះ) ឈ្មោះថាសង្ឃបានសន្មតថាជាសេក្ខត្រកូល។ ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា្នឹងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ពាក្យថា អំពីពួកត្រកូលដែលសង្ឃបានសន្មតថាជាសេក្ខត្រកូលបែបនោះ គឺអំពីពួកត្រកូលដែលសង្ឃបានសន្មតថាជាសេក្ខត្រកូល មានសភាពយ៉ាងនោះ។ ដែលហៅថា ឥតគេនិមន្ត គឺឥតគេនិមន្តដើម្បីឆាន់ក្នុងថ្ងៃនេះ ឬដើម្បីឆាន់ក្នុងថ្ងៃស្អែក ទោះបី
ID: 636788625929298698
ទៅកាន់ទំព័រ៖