ព្រះត្រៃបិដក ភាគ ០៤
[៤១៣] សម័យនោះឯង មានភិក្ខុ១រូបមានជម្ងឺនៅក្នុងទីសេនាសនៈទាំងឡាយដែលតាំងនៅក្នុងព្រៃ។ មនុស្សទាំងឡាយបាននាំយកខាទនីយភោជនីយាហារដើរសំដៅទៅត្រង់ទីសេនាសនៈដែលតាំងនៅក្នុងព្រៃ(នោះ)។ គ្រានោះឯង មនុស្សទាំងនោះក៏បាននិយាយពាក្យនេះនឹងភិក្ខុនោះថា បពិត្រលោកម្ចាស់ដ៏ចំរើន លោកម្ចាស់ចូរនិមន្តឆាន់។ វេលានោះ ភិក្ខុនោះនឹករង្កៀសថា ការដែលភិក្ខុទទួលយកខាទនីយៈ ឬភោជនីយៈ ដោយដៃរបស់ខ្លួនក្នុងទីសេនាសនៈទាំងឡាយដែលតាំងនៅក្នុងព្រៃ (ហើយយកមក) ទំពាស៊ី ឬបរិភោគ ព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់ហាមហើយ ក៏មិនហ៊ានទទួលយក ហើយមិនអាចនឹងទៅបិណ្ឌបាតបានឡើយ ក៏អត់ចង្ហាន់។ លុះគ្រាខាងក្រោយមក ភិក្ខុនោះបានដំណាលរឿងនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយក៏បានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកក្នុងវេលានោះដោយព្រះពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលមានជម្ងឺទទួលយកខាទនីយៈ ឬភោជនីយៈ ដោយដៃរបស់ខ្លួនក្នុងទីសេនាសនៈទាំងឡាយដែលតាំងនៅក្នុងព្រៃ (យកមក)ទំពាស៊ី ឬបរិភោគបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើង
ID: 636788628154295960
ទៅកាន់ទំព័រ៖