ព្រះត្រៃបិដក ភាគ ០៤
ដែលមានរបង ឬឧបចារនៃអារាមដែលឥតរបង។ ភិក្ខុណាដែលអាចនឹងដើរទៅបិណ្ឌបាតបាន ភិក្ខុនោះឈ្មោះថាគ្មានជម្ងឺ។ ភិក្ខុណាដែលមិនអាចនឹងដើរទៅបិណ្ឌបាតបានទេ ភិក្ខុនោះឈ្មោះថាមានជម្ងឺ។ ភិក្ខុមិនមានជម្ងឺទទួលយកខាទនីយៈ ឬភោជនីយៈដែលទាយកឥតឲ្យដំណឹង ដោយគិតថាអាត្មាអញនឹងទំពាស៊ី នឹងបរិភោគ ត្រូវអាបត្តិទុក្កដ។ ភិក្ខុត្រូវអាបត្តិបាដិទេសនីយៈគ្រប់ៗវារៈដែលលេបចូលទៅ។
[៤១៥] ទាយកមិនបានឲ្យដំណឹង ភិក្ខុមិនមានជម្ងឺសំគាល់ថាទាយកមិនបានឲ្យដំណឹង ហើយទទួលយកខាទនីយៈក្តី ភោជនីយៈក្តីដោយដៃរបស់ខ្លួនខាងក្នុងអារាម (យកមក) ទំពាស៊ី ឬបរិភោគ ត្រូវអាបត្តិបាដិទេសនីយៈ។ ភិក្ខុមិនមានជម្ងឺ មានសង្ស័យក្នុងរបស់ដែលទាយកមិនទាន់បានឲ្យដំណឹង ហើយទទួលយកខាទនីយៈក្តី ភោជនីយៈក្តីដោយដៃរបស់ខ្លួនខាងក្នុងអារាម (យកមក) ទំពាស៊ី ឬបរិភោគ ត្រូវអាបត្តិបាដិទេសនីយៈ។ ទាយកមិនបានឲ្យដំណឹង ភិក្ខុមិនមានជម្ងឺសំគាល់ថាទាយកបានឲ្យដំណឹង ហើយទទួលយកខាទនីយៈក្តី ភោជនីយៈក្តីដោយដៃរបស់ខ្លួនខាងក្នុងអារាម (យកមក) ទំពាស៊ី ឬបរិភោគ ត្រូវអាបត្តិបាដិទេសនីយៈ។ ភិក្ខុទទួលរបស់ជាយាមកាលិក សត្តាហកាលិក និងរបស់ជាយាវជីវិក ដើម្បីប្រយោជន៍ជាអាហារ ត្រូវអាបត្តិទុក្កដ។
ID: 636788629723755728
ទៅកាន់ទំព័រ៖