ព្រះត្រៃបិដក ភាគ ០៤

សិក្ខាបទ​ទី៣​


 [​៤៧​]​ ​សម័យ​នោះ​ ​ព្រះសម្ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​និគ្រោធារាម​ ​ជិត​ក្រុង​កបិលពស្តុ​ ​ក្នុង​ដែន​ឈ្មោះ​សក្កៈ​។​ ​គ្រានោះ​ឯង​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងឡាយ​ ​ចូល​ទៅកាន់​លំនៅ​របស់​ភិក្ខុនី​ ​ហើយ​ប្រដៅ​ឆ​ព្វ​គ្គិ​យ​ភិក្ខុនី​ទាំងឡាយ​។​ ​ភិក្ខុនី​ទាំងឡាយ​បាន​និយាយ​បបួល​ឆ​ព្វ​គ្គិ​យ​ភិក្ខុនី​យ៉ាងនេះ​ថា​ ​ម្នាលនាង​ទាំងឡាយ​ ​ពួក​នាង​ចូរ​មក​ ​យើង​នឹង​ទៅ​ទទួល​ឱវាទ​ ​(​ជាមួយគ្នា​)​។​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុនី​និយាយ​ថា​ ​ម្នាលនាង​ទាំងឡាយ​ ​យើង​ទាំងឡាយ​នាំគ្នា​ទៅ​ព្រោះ​ហេតុ​នៃ​ឱវាទ​ធ្វើអ្វី​ ​ដ្បិត​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ជា​ម្ចាស់​ទាំងឡាយ​មក​ប្រដៅ​ពួក​យើង​ក្នុង​លំនៅ​នេះ​ហើយ​។​ ​ភិក្ខុនី​ទាំងឡាយ​នាំគ្នា​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​មិន​គួរ​នឹង​ចូល​ដល់​លំនៅ​ភិក្ខុនី​ ​ហើយ​ប្រដៅ​ភិក្ខុនី​ទាំងឡាយ​ទេ​។​ ​លំដាប់នោះ​ ​ភិក្ខុនី​អម្បាល​នោះ​ប្រាប់​ដំណើរ​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ជា​អ្នកមាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​មិន​គួរ​ចូល​ដល់​លំនៅ​របស់​ភិក្ខុនី​ ​ហើយ​ប្រដៅ​ភិក្ខុនី​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​អ្នក​ទាំងឡាយ​
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 636786891818085774
ទៅកាន់ទំព័រ៖