ព្រះត្រៃបិដក ភាគ ០៤
ឧជ្ជគ្ឃិកវគ្គ
[៤២៨] សាវត្ថីនិទាន។ សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយសើចខ្លាំង ដើរទៅក្នុងចន្លោះផ្ទះ។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនសើចខ្លាំង ដើរទៅក្នុងចន្លោះផ្ទះ។
ភិក្ខុមិនត្រូវសើចខ្លាំង ដើរទៅក្នុងចន្លោះផ្ទះទេ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ ហើយសើចខ្លាំង ដើរទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្តិទុក្កដ។
វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុគ្មានសតិ១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុគ្រាន់តែធ្វើញញឹមក្នុងវត្ថុដែលគួរញញឹម១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
[៤២៩] សាវត្ថីនិទាន។ សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយសើចខ្លាំង អង្គុយនៅក្នុងចន្លោះផ្ទះ។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនសើចខ្លាំង អង្គុយនៅក្នុងចន្លោះផ្ទះ។
ID: 636788636912856921
ទៅកាន់ទំព័រ៖