ព្រះត្រៃបិដក ភាគ ០៤
ប្រដៅភិក្ខុនីទាំងឡាយចូលដល់លំនៅភិក្ខុនី ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា នែមោឃបុរសទាំងឡាយ ពួកអ្នកឯងមិនគួរនឹងទៅប្រដៅភិក្ខុនីទាំងឡាយ ចូលដល់លំនៅភិក្ខុនីទេ នែមោឃបុរសទាំងឡាយ អំពើដែលអ្នកឯងធ្វើនេះ មិននាំឲ្យជ្រះថ្លាដល់បុគ្គលដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយចូលដល់លំនៅរបស់ភិក្ខុនី ហើយប្រដៅភិក្ខុនីទាំងឡាយ ត្រូវអាបត្តិបាចិត្តិយ។ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តសិក្ខាបទនេះដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[៤៨] សម័យនោះឯង ព្រះមហាបជាបតិគោតមីភិក្ខុនីមានជម្ងឺ។ ភិក្ខុជាថេរៈទាំងឡាយ ចូលទៅកាន់លំនៅព្រះមហាបជាបតិគោតមីភិក្ខុនី លុះចូលទៅដល់ហើយ បាននិយាយសួរព្រះមហាបជាបតិគោតមីភិក្ខុនីយ៉ាងនេះថា ម្នាលព្រះនាងគោតមី សរីរយន្តព្រះនាងល្មមអត់ទ្រាំបានដែរឬទេ ល្មមប្រព្រឹត្តទៅបានស្រួលដែរឬទេ។ ព្រះមហាបជាបតិគោតមីភិក្ខុនីតបថា លោកម្ចាស់ សរីរយន្តខ្ញុំមិនអាចអត់ទ្រាំបានទេ ខ្ញុំមិនអាច
ID: 636786892184906755
ទៅកាន់ទំព័រ៖