ព្រះត្រៃបិដក ភាគ ០៤

កព​ឡ​វគ្គ​


 [​៤៥៩​]​ ​សាវត្ថី​និទាន​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​កាល​ពំនូត​បាយ​នៅ​មិនទាន់​ដល់​មាត់​ ​ក៏​ហារ​មាត់​ចាំ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ភិក្ខុ​គប្បី​ធ្វើ​សេចក្តី​សិក្សា​ថា​ ​កាល​ពំនូត​បាយ​មិនទាន់​មកដល់​ ​អញ​នឹង​មិន​បើ​ទ្វារ​មាត់​ចាំ​។​
 ​ភិក្ខុ​មិន​ត្រូវ​ហារ​មាត់​ចាំ​ពំនូត​បាយ​ដែល​មិនទាន់​បាន​មកដល់​មាត់​ទេ​។​ ​ភិក្ខុ​ណា​អាស្រ័យ​សេចក្តី​មិន​អើពើ​ ​ហើយ​ហារ​មាត់​ចាំ​ពំនូត​បាយ​ដែល​មិនទាន់​មកដល់​មាត់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៧យ៉ាង​)​ ​គឺ​ភិក្ខុ​មិន​ក្លែង១​ ​ភិក្ខុ​មិន​មានស្មារតី១​ ​ភិក្ខុ​មិនដឹង​ខ្លួន១​ ​ភិក្ខុ​មាន​ជម្ងឺ១​ ​ភិក្ខុ​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​
 ​[​៤៦០​]​ ​សាវត្ថី​និទាន​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​កាល​ឆាន់បាយ​ ​ក៏​ញាត់​(​ម្រាម​)​ដៃ​ទាំងអស់​ចូល​ទៅ​ក្នុង​មាត់​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ភិក្ខុ​គប្បី​ធ្វើ​សេចក្តី​សិក្សា​ថា​ ​អញ​កាល​ឆាន់បាយ​ ​នឹង​មិន​ញាត់​(​ម្រាម​)​ដៃ​ទាំងអស់​ចូល​ទៅ​ក្នុង​មាត់​។​
ថយ | ទំព័រទី ៤៦៤ | បន្ទាប់
ID: 636788650222388183
ទៅកាន់ទំព័រ៖