ព្រះត្រៃបិដក ភាគ ០៤

សុ​រុ​សុ​រុ​វគ្គ​


 ​[​៤៦៩​]​ ​សម័យ​នោះ​ឯង​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​កាល​គង់​នៅ​ឃោសិ​តា​រាម​ ​ជិត​ក្រុង​កោ​សម្ពី​។​ ​វេលា​នោះ​ឯង​ ​មាន​ព្រាហ្មណ៍​ម្នាក់​បាន​តាក់តែង​ទឹកដោះ​ចំពោះ​សង្ឃ​។​ ​អស់ទាំង​ពួក​ភិក្ខុ​ក៏​ឆាន់​ទឹកដោះ​ធ្វើ​សំឡេង​ឲ្យ​ឮ​គ្រូ​កៗ​។​ ​មាន​ភិក្ខុ១រូប​ធ្លាប់​ជា​អ្នករបាំ​ ​(​ពីដើម​)​ ​បាន​ពោល​ពាក្យ​នេះ​ថា​ ​សង្ឃ​ទាំងអស់​នេះ​ទំនងជា​ធ្វើ​ទឹកដោះ​ឲ្យ​ត្រជាក់​ទេ​ដឹង​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុ​(​នេះ​)​ ​មិនសមបើ​នឹង​ហ៊ាន​ពោល​កំប្លែង​ប្រារព្ធ​ព្រះសង្ឃ​ ​(​ដូច្នេះ​)​សោះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ ​បានឮ​ថា​ ​អ្នកឯង​ពោល​កំប្លែង​ប្រារព្ធ​សង្ឃ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​នោះ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​មោឃបុរស​ ​អ្នកឯង​មិនសមបើ​នឹង​ហ៊ាន​ពោល​កំប្លែង​ប្រារព្ធ​សង្ឃ​ ​(​ដូច្នេះ​)​សោះ​ ​ម្នាល​មោឃបុរស​ ​អំពើ​ដែល​អ្នកឯង​ធ្វើ​នេះ​មិនបាន​ដឹកនាំ​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ឲ្យបាន​ជ្រះថ្លា​ឡើង​ ​ឬ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​ទ្រង់​បន្ទោស​រួចហើយ​ ​ទ្រង់​ធ្វើ​នូវ​ធម្មី​កថា​ ​
ថយ | ទំព័រទី ៤៧០ | បន្ទាប់
ID: 636788653881207455
ទៅកាន់ទំព័រ៖