ព្រះត្រៃបិដក ភាគ ០៤
ពួកធម៌សម្រាប់រម្ងាប់នូវអធិករណៈ
[៤៩៨] បពិត្រលោកដ៏មានអាយុទាំងឡាយ ពួកធម៌៧យ៉ាងសម្រាប់រម្ងាប់នូវអធិករណៈនេះ តែងមកកាន់ឧទ្ទេស (គឺការដែលសំដែងឡើង)។ (ឯធម៌៧យ៉ាងនោះគឺ) សង្ឃត្រូវឲ្យសម្មុខាវិន័យ
(១)១ សង្ឃត្រូវឲ្យសតិវិន័យ
(២)១ សង្ឃត្រូវឲ្យអមុឡ្ហវិន័យ
(៣)១ សង្ឃត្រូវវិនិច្ឆ័យកាត់ទោសតាមពាក្យប្តេជ្ញារបស់ភិក្ខុអ្នកឆ្លើយ១ សង្ឃត្រូវវិនិច្ឆ័យតាមពាក្យខាងច្រើនជាប្រមាណ១ សង្ឃត្រូវធ្វើទោសតាមកម្មរបស់ភិក្ខុដែលប្រព្រឹត្តលាមក
(៤)១ សង្ឃត្រូវវិនិច្ឆ័យឲ្យពួកភិក្ខុដែលវិវាទទាស់ទែងគ្នា សង្រួបសង្រួម អត់ឱនគ្នាទៅវិញទៅមក ដូចគេគ្របមូត្រលាមកដោយស្មៅ ដើម្បីស្ងប់រម្ងាប់នៃអធិករណៈ (ទាំងនោះ) ដែលកើតឡើងហើយ១។
(១) ធម្មវាទីបុគ្គលពន្យល់បង្ហាញអធម្មវាទីបុគ្គលដោយពាក្យថា នេះជាធម៌ នេះជាវិន័យ នេះជាសត្ថុសាសនៈ លោកចូរកាន់យកធម៌វិន័យនេះចុះ លោកចូរស្រឡាញ់ធម៌វិន័យនេះចុះ បើអធិករណៈរម្ងាប់បានដូច្នេះជាដើម ហៅថា សម្មុខាវិន័យ ។ (២) សង្ឃត្រូវឲ្យសតិវិន័យដល់ភិក្ខុដែលបរិសុទ្ធចាកអាបត្តិ មានសតិបរិបូណ៌ ដោយញត្តិចតុត្ថកម្មវាចា ។ (៣) សង្ឃត្រូវឲ្យអមូឡ្ហវិន័យដល់ភិក្ខុដែលជាពីឆ្កួតហើយ ដោយញត្តិចតុត្ថកម្មវាចា ដើម្បីមិនឲ្យភិក្ខុណាមួយចោទភិក្ខុនោះដោយអាបត្តិអ្វីឡើយ ។ (៤) ភិក្ខុប្រព្រឹត្តលាមក ភិក្ខុឯទៀតចោទដោយអាបត្តិក្នុងកណ្តាលជំនុំសង្ឃ ត្រឡប់គេចកែ ប្រែសំដី ពោលពាក្យកុហក សង្ឃត្រូវធ្វើតស្សបាបិយសិកាកម្មដល់ភិក្ខុនោះ ដោយញត្តិចតុត្ថកម្មវាចា ហើយភិក្ខុនោះត្រូវប្រព្រឹត្តវត្ត មាន មិនត្រូវឲ្យៗឧបសម្បទា និងនិស្ស័យជាដើម។ (ស្រង់យកពីចុល្លវគ្គ សមថក្ខន្ធកៈ) ។
ID: 636788677308227404
ទៅកាន់ទំព័រ៖