ព្រះត្រៃបិដក ភាគ ០៤

ហើយ​ពោល​យ៉ាងនេះ​ ​គឺ​ពោល​ថា​ ​ភិក្ខុ​ប្រដៅ​ភិក្ខុនី​ ​ព្រោះហេតុតែ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​ភេសជ្ជ​បរិក្ខារ​ជា​បច្ច័យ​ដល់​មនុស្ស​ឈឺ​ ​គ្រឿង​សក្ការៈ​ ​សេចក្តី​គោរព​ ​សេចក្តី​រាប់អាន​ ​កិរិយា​ថ្វាយបង្គំ​ ​និង​កិរិយា​បូជា​ ​(​ភិក្ខុ​នោះ​)​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៥៨​]​ ​កម្ម​មិនមែន​ជា​ធម៌​ ​ភិក្ខុ​សំគាល់​ថា​កម្ម​ជា​ធម៌​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​មិនមែន​ជា​ធម៌​ ​ភិក្ខុ​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​មិនមែន​ជា​ធម៌​ ​ភិក្ខុ​សំគាល់​ថា​កម្ម​មិនមែន​ជា​ធម៌​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៥៩​]​ ​អាបត្តិ​មិន​មានដល់​ភិក្ខុ​ដែល​ពោល​ចំពោះ​ភិក្ខុ​ផងគ្នា​ដែល​ជា​អ្នក​ប្រដៅ​ភិក្ខុនី​ ​ព្រោះហេតុតែ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​ភេសជ្ជ​បរិក្ខារ​ ​ជា​បច្ច័យ​ដល់​មនុស្ស​ឈឺ​ ​គ្រឿង​សក្ការៈ​ ​សេចក្តី​គោរព​ ​សេចក្តី​រាប់អាន​ ​កិរិយា​ថ្វាយបង្គំ​ ​និង​កិរិយា​បូជា​ដោយ​ប្រក្រតី​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ដើម​បញ្ញត្តិ​។​

​សិក្ខាបទ​ទី៤​ ​ចប់​។​

ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 636786895190958691
ទៅកាន់ទំព័រ៖