ព្រះត្រៃបិដក ភាគ ០៤

សិក្ខាបទ​ទី៥​


 [​៦០​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ត្រាច់​ទៅ​បិណ្ឌបាត​តាមផ្លូវ​ ​ឬ​ច្រក​មួយ​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​មាន​ភិក្ខុនី​មួយ​រូប​ទៀត​ក៏​ត្រាច់​ទៅ​បិណ្ឌបាត​តាមផ្លូវ​ ​ឬ​ច្រក​នោះ​ដែរ​។​ ​ទើប​ភិក្ខុ​នោះ​និយាយ​នឹង​ភិក្ខុនី​នោះ​យ៉ាងនេះ​ថា​ ​ម្នាលនាង​ ​នាង​ចូរ​ទៅ​ក្នុង​ឱកាស​ឯណោះ​ ​គេ​ប្រគេន​ភិក្ខា​។​ ​ឯ​ភិក្ខុនី​នោះ​ ​ក៏​និយាយ​យ៉ាងនេះ​ថា​ ​បពិត្រ​លោកម្ចាស់​ ​លោកម្ចាស់​ចូរ​ទៅ​ក្នុង​ឱកាស​ឯណោះ​ចុះ​ ​គេ​ប្រគេន​ចង្ហាន់​។​ ​ភិក្ខុ​ ​និង​ភិក្ខុនី​នោះ​បាន​ស្គាល់គ្នា​ ​ព្រោះ​បានឃើញ​គ្នា​ញឹកញយ​។​ ​គ្រានោះ​ឯង​ ​សង្ឃ​កំពុង​ចែក​ចីវរ​គ្នា​។​ ​លំដាប់នោះ​ ​ភិក្ខុនី​នោះ​កាល​ទៅ​ទទួល​ឱវាទ​ ​ក៏​ចូល​ទៅ​រក​ភិក្ខុ​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ភិក្ខុ​នោះ​ហើយ​ ​បាន​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ភិក្ខុ​នោះ​បាន​និយាយ​នឹង​ភិក្ខុនី​ដែល​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​នោះ​យ៉ាងនេះ​ថា​ ​ម្នាលនាង​ ​ចំណែក​ចីវរ​នេះ​របស់​យើង​ ​នាង​នឹង​ត្រូវការ​ដែរ​ឬទេ​។​ ​ភិក្ខុនី​នោះ​ឆ្លើយ​ថា​ ​ករុណា​លោកម្ចាស់​
ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 636786895527357932
ទៅកាន់ទំព័រ៖