ព្រះត្រៃបិដក ភាគ ០៤

 [​៦២​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នា​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​ ​ភិក្ខុនី​ដែល​មិនបាន​សម្ពន្ធ​ជាប់​វង្ស​គ្នា​មក​អំពី​ចំណែកខាង​មាតា​ក្តី​ ​អំពី​ចំណែកខាង​បិតា​ក្តី​ ​ដរាប​អំពី​គូ​នៃ​ជីដូនជីតា​ជា​គំរប់៧​ ​ហៅថា​មិនមែន​ជា​ញាតិ​។​ ​ស្រី​ដែល​បាន​ឧបសម្បទា​ហើយ​ក្នុង​សង្ឃ​ពីរ​ចំណែក​ ​ហៅថា​ ​ភិក្ខុនី​។​ ​បណ្តា​ចីវរ៦យ៉ាង​ចីវរ​ណាមួយ​ ​យ៉ាង​តូចបំផុត​ដ៏​គួរ​ដល់​វិកប្ប​បាន​ ​ហៅថា​ ​ចីវរ​។​ ​ពាក្យ​ថា​ ​វៀរលែងតែ​ផ្លាស់​ប្តូរ​គ្នា​ ​សេចក្តី​ថា​ ​ភិក្ខុ​ឲ្យ​ ​(​ចីវរ​ដល់​ភិក្ខុនី​មិនមែន​ញាតិ​)​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​លើកលែងតែ​ផ្លាស់​ប្តូរ​គ្នា​។​
 [​៦៣​]​ ​ភិក្ខុនី​មិនមែន​ញាតិ​ ​ភិក្ខុ​សំគាល់​ថា​មិនមែន​ញាតិ​ ​ហើយ​ឲ្យ​ចីវរ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​ផ្លាស់​ប្តូរ​គ្នា​។​ ​ភិក្ខុនី​មិនមែន​ជា​ញាតិ​ ​ភិក្ខុ​សង្ស័យ​ ​ហើយ​ឲ្យ​ចីវរ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​ផ្លាស់​ប្តូរ​គ្នា​។​ ​ភិក្ខុនី​មិនមែន​ជា​ញាតិ​ ​ភិក្ខុ​សំគាល់​ថា​ជា​ញាតិ​ ​ហើយ​ឲ្យ​ចីវរ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​ផ្លាស់​ប្តូរ​គ្នា​។​ ​ភិក្ខុ​ឲ្យ​ចីវរ​ដល់​ភិក្ខុនី​ដែល​បាន​ឧបសម្បទា​អំពី​សង្ឃ​មួយ​ចំណែក​ ​ត្រូវអាបត្តិ​ទុក្កដ​ ​វៀរលែងតែ​ផ្លាស់​ប្តូរ​គ្នា​។​ ​ភិក្ខុនី​ជា​ញាតិ​ ​ភិក្ខុ​សំគាល់​ថា​មិនមែន​ញាតិ​ ​
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 636786896542065970
ទៅកាន់ទំព័រ៖