ព្រះត្រៃបិដក ភាគ ០៤

ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​រាល់​ៗ​ផ្លូវ​ម្ជុល​។​ ​ពាក្យ​ថា​ ​ប្រើ​គេ​ឲ្យ​ដេរ​ ​គឺ​ភិក្ខុ​បង្គាប់​អ្នកដទៃ​ឲ្យ​ដេរ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​បង្គាប់​តែម្តង​ ​អ្នកទទួល​បង្គាប់​ ​ដេរ​ច្រើនដង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​(​តែមួយ​)​។​
 [​៦៧​]​ ​ភិក្ខុនី​មិនមែន​ញាតិ​ ​ភិក្ខុ​សំគាល់​ថា​មិនមែន​ញាតិ​មែន​ ​ហើយ​ដេរ​ឯង​ក្តី​ ​ប្រើ​គេ​ឲ្យ​ដេរ​ក្តី​នូវ​ចីវរ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​មិនមែន​ញាតិ​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​ដេរ​ឯង​ក្តី​ ​ប្រើ​គេ​ឲ្យ​ដេរ​ក្តី​នូវ​ចីវរ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​មិនមែន​ញាតិ​ ​ភិក្ខុ​សំគាល់​ថា​ជា​ញាតិ​ ​ហើយ​ដេរ​ឯង​ក្តី​ ​ប្រើ​គេ​ឲ្យ​ដេរ​ក្តី​នូវ​ចីវរ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​ដេរ​ឯង​ក្តី​ ​ប្រើ​គេ​ឲ្យ​ដេរ​ក្តី​នូវ​ចីវរ​ដើម្បី​ភិក្ខុនី​ដែល​បាន​ឧបសម្បទា​អំពី​សង្ឃ​តែមួយ​ចំណែក​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ជា​ញាតិ​ ​ភិក្ខុ​សំគាល់​ថា​មិនមែន​ញាតិ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ជា​ញាតិ​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ជា​ញាតិ​ ​ភិក្ខុ​សំគាល់​ថា​ជា​ញាតិ​មែន​ ​មិន​ត្រូវអាបត្តិ​អ្វី​ឡើយ​។​
 [​៦៨​]​ ​អាបត្តិ​មិន​មានដល់​ភិក្ខុ​ដែល​ដេរ​ចីវរ​ដល់​ភិក្ខុនី​ជា​ញាតិ​ ​ដល់​ភិក្ខុ​ដែល​ដេរ​ឯង​ ​ឬ​ប្រើ​គេ​ឲ្យ​ដេរ​នូវ​បរិក្ខារ​ដទៃ​ក្រៅពី​ចីវរ​ ​(​ឲ្យ​ភិក្ខុនី​)​ ​ឲ្យ​សិក្ខមានា​ ​ឬ​ឲ្យ​សាមណេរី​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ដើម​បញ្ញត្តិ​។​

​សិក្ខាបទ​ទី៦​ ​ចប់​។​

ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 636786898778033860
ទៅកាន់ទំព័រ៖