ព្រះត្រៃបិដក ភាគ ០៤
ដើរទៅកាន់ផ្លូវឆ្ងាយមួយជាមួយគ្នាទេ ម្នាលមោឃបុរសទាំងឡាយ ការនេះ មិនមែននាំឲ្យជ្រះថ្លាដល់ជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ បបួលភិក្ខុនីដើរទៅកាន់ផ្លូវឆ្ងាយមួយជាមួយគ្នា ដោយហោចទៅ សូម្បីកាន់ទីជាលង្វែកនៃស្រុក១ (ភិក្ខុនោះ) ត្រូវអាបត្តិបាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគបញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[៧០] សម័យនោះឯង ភិក្ខុ និងភិក្ខុនីទាំងឡាយច្រើនរូប ដើរទៅកាន់ផ្លូវឆ្ងាយអំពីក្រុងសាកេត ទៅកាន់ក្រុងសាវត្ថី។ កាលនោះ ភិក្ខុនីទាំងឡាយនោះ ឃើញពួកភិក្ខុនោះហើយ បានពោលពាក្យនេះថា យើងទាំងឡាយនឹងទៅជាមួយនឹងលោកម្ចាស់ទាំងឡាយ។ ភិក្ខុទាំងនោះឆ្លើយថា ម្នាលនាង ការដែលភិក្ខុបបួលភិក្ខុនីដើរទៅកាន់ផ្លូវឆ្ងាយមួយជាមួយគ្នា មិនគួរទេ នាងទាំងឡាយទៅមុនឬ ៗយើងទាំងឡាយនឹងទៅមុន។ ភិក្ខុនីទាំងនោះឆ្លើយថា បពិត្រលោកដ៏ចំរើន លោកម្ចាស់ទាំងឡាយជាបុរសដ៏ប្រសើរ គួរតែលោកម្ចាស់ទាំងឡាយនិមន្តទៅមុន។ កាលភិក្ខុនីទាំងនោះដើរទៅជាខាងក្រោយនៃភិក្ខុទាំងឡាយដល់ពាក់កណ្តាលផ្លូវ ចោរទាំងឡាយក៏ដណ្តើមយក (បាត្រ និងចីវរ) ផង
ID: 636786899494274827
ទៅកាន់ទំព័រ៖