ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៨
[៧៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយបបួលពួកភិក្ខុនីឡើងជិះទូក១ជាមួយគ្នា។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា យើងទាំងឡាយមានប្តីប្រពន្ធ ជិះលេងលើទូក១យ៉ាងណា សមណៈទាំងឡាយនេះជាកូនចៅព្រះពុទ្ធ ជាសក្យបុត្រ បបួលពួកភិក្ខុនីជិះលេងលើទូក១ជាមួយគ្នា យ៉ាងនោះឯង។ ភិក្ខុទាំងឡាយបានឮមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆព្វគ្គិយភិក្ខុទាំងឡាយមិនគួរបើនឹង បបួលពួកភិក្ខុនីឡើងជិះទូក១ជាមួយគ្នាទេ។ ទើបភិក្ខុទាំងឡាយនោះ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់សួរចំពោះឆព្វគ្គិយភិក្ខុទាំងឡាយក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយបបួលភិក្ខុនីឡើងជិះទូក
ID: 636786901206652769
ទៅកាន់ទំព័រ៖