ព្រះត្រៃបិដក ភាគ ០៤

ភិក្ខុនី​ទាំងឡាយ​ឆ្លើយ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​លោកម្ចាស់​ទាំងឡាយ​ជា​បុរស​ដ៏​ប្រសើរ​ ​លោកម្ចាស់​ទាំងឡាយ​ចូរ​ឆ្លង​ទៅ​មុន​ចុះ​។​ ​កាល​ភិក្ខុនី​ទាំងឡាយ​នោះ​ឆ្លង​ទៅជា​ខាងក្រោយ​ ​ចោរ​ទាំងឡាយ​ក៏​ដណ្តើម​យក​ ​(​បាត្រ​ ​និង​ចីវរ​)​ ​ផង​ ​ប្រ​ទុ​ស្ត​ផង​ ​ក្នុង​កាលណោះ​។​ ​លុះ​ភិក្ខុនី​ទាំងឡាយ​នោះ​ទៅដល់​ក្រុង​សាវត្ថី​ហើយ​ ​ក៏​ប្រាប់​សេចក្តី​នុ៎ះ​ដល់​ភិក្ខុនី​ទាំងឡាយ​។​ ​ពួក​ភិក្ខុនី​ក៏​ប្រាប់​សេចក្តី​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ពួក​ភិក្ខុ​ក៏​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ ​ហើយ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​បបួល​ភិក្ខុនី​ឡើងជិះ​ទូក១ជាមួយគ្នា​ដើម្បី​ឆ្លង​ទទឹង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​បបួល​ភិក្ខុនី​ឡើងជិះ​ទូក១ជាមួយគ្នា​ ​ទៅ​ច្រាសទឹក​ក្តី​ ​ទៅ​បណ្តោយ​ទឹក​ក្តី​ ​(​ភិក្ខុ​នោះ​)​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​ការ​ឆ្លង​ទទឹង​។​ ​
 ​[​៧៦​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នា​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​បេ​។​ ​ដែល​ហៅថា​ភិក្ខុនី​ ​គឺ​ស្ត្រី​ដែល​បាន​ឧបសម្បទា​ក្នុង​សំណាក់​នៃ​ឧភតោ​សង្ឃ​(​១​)​ ​។​ ​ពាក្យ​ថា​ ​ជាមួយគ្នា​ ​គឺ​ពួក​ជាមួយគ្នា​។​ ​ពាក្យ​ថា​ ​បបួល​ ​គឺ​បបួលគ្នា​ថា​ ​ម្នាលនាង​ ​យើង​ទាំងឡាយ
​(​១​)​ ​សង្ឃ​ពីរ​ពួក​ ​គឺ​ភិក្ខុសង្ឃ១​ ​ភិក្ខុនី​សង្ឃ១​។​
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 636786902043380627
ទៅកាន់ទំព័រ៖