ព្រះត្រៃបិដក ភាគ ០៤

នឹង​ឡើងជិះ​ទូក​ ​បពិត្រ​លោកម្ចាស់​ ​យើង​ទាំងឡាយ​នឹង​ឡើងជិះ​ទូក​ ​បពិត្រ​លោកម្ចាស់​ ​យើង​ទាំងឡាយ​នឹង​ឡើងជិះ​ទូក​ ​ម្នាលនាង​ ​យើង​ទាំងឡាយ​នឹង​ឡើងជិះ​ទូក​ ​យើង​ទាំងឡាយ​នឹង​ឡើងជិះ​ទូក​ក្នុងថ្ងៃនេះ​ ​ឬ​ក្នុង​ថ្ងៃស្អែក​ ​ក្នុង​ថ្ងៃខានស្អែក​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កាល​ភិក្ខុនី​ឡើងជិះ​ទូក​ ​ភិក្ខុ​ក៏​ឡើងជិះ​ដែរ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​កាល​ភិក្ខុ​ឡើងជិះ​ទូក​ ​ភិក្ខុនី​ក៏​ឡើងជិះ​ដែរ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​និង​ភិក្ខុនី​ឡើងជិះ​ទូក​ស្មើគ្នា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ពាក្យ​ថា​ ​ទៅ​ច្រាសទឹក​ ​សេចក្តី​ថា​ ​នាវា​ទៅ​ទី​ខាងលើទឹក​។​ ​ពាក្យ​ថា​ ​ទៅ​បណ្តោយ​ទឹក​ ​សេចក្តី​ថា​ ​នាវា​ទៅ​ទី​ខាងក្រោមទឹក​។​ ​ពាក្យ​ថា​ ​វៀរលែងតែ​ការ​ឆ្លង​ទទឹង​ ​សេចក្តី​ថា​ ​លើកទុក​តែ​ការ​ឆ្លង​ទទឹង​។​ ​(​ភិក្ខុ​បបួល​ភិក្ខុនី​ឡើងជិះ​ទូក​)​ ​ទៅ​ក្នុង​ស្រុក​ចម្ងាយ​មាន់​ល្មម​ហើរ​ទៅដល់​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​គ្រប់​ៗ​ចន្លោះ​ស្រុក​។​ ​(​ភិក្ខុ​បបួល​ភិក្ខុនី​ឡើងជិះ​ទូក​)​ ​ទៅ​ក្នុង​ព្រៃ​មិនមែន​ជា​ស្រុក​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​គ្រប់​ៗ​កន្លះ​យោជន៍​។​
 [​៧៧​]​ ​ការដែល​បាន​បបួល​ហើយ​ ​ភិក្ខុ​សំគាល់​ថា​បាន​បបួលគ្នា​មែន​ ​ហើយ​ឡើងជិះ​ទូក​ជាមួយគ្នា​ ​ទៅ​ច្រាសទឹក​ក្តី​ ​ទៅ​បណ្តោយ​ទឹក​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​ការ​ឆ្លង​ទទឹង​។​ ​ភិ​ក្ខុ​មាន​ស​ចក្តី​សង្ស័យ​ក្នុង​ការដែល​បាន​បបួលគ្នា​ ​ហើយ​ឡើងជិះ​ទូក​ជាមួយគ្នា​ ​ទៅ​ច្រាសទឹក​ក្តី​ ​
ថយ | ទំព័រទី ៧២ | បន្ទាប់
ID: 636786902399851016
ទៅកាន់ទំព័រ៖