ព្រះត្រៃបិដក ភាគ ០៤

ទេវទត្ត​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​នែ​មោឃបុរស​ ​អ្នកឯង​ដឹង​ហើយ​ ​មិន​គួរ​នឹង​ឆាន់​បិណ្ឌបាត​ដែល​ភិក្ខុនី​ចាត់ចែង​ទេ​ ​ម្នាល​មោឃបុរស​ ​ការ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ ​កាល​ដឹង​ហើយ​ឆាន់​បិណ្ឌបាត​ដែល​ភិក្ខុនី​ចាត់ចែង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្ត​ហើយ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​។​ ​
 [​៨០​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ចេញពី​ក្រុង​រា​ជ​គ្រិះ​ទៅ​បួស​ ​ហើយ​ទៅកាន់​ត្រកូល​ញាតិ​។​ ​មនុស្ស​ទាំងឡាយ​និយាយ​គ្នា​ថា​ ​លោកម្ចាស់​ដ៏​ចំរើន​ខាន​និមន្ត​មក​យូរហើយ​ ​(​ថា​ដូច្នោះ​ហើយ​)​ ​ក៏​នាំគ្នា​ធ្វើ​ចង្ហាន់​ប្រគេន​ដោយ​គោរព​។​ ​មាន​ភិក្ខុនី​ម្នាក់​ជា​ជីតុន​របស់​ត្រកូល​នោះ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​មនុស្ស​ទាំងឡាយ​នោះ​ថា​ ​ម្នាល​អាវុសោ​ ​អ្នក​ទាំងឡាយ​ចូរ​ឲ្យ​ចង្ហាន់​ដល់​លោកម្ចាស់​ចុះ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​ថា​ ​កាល​ដឹង​ហើយ​បរិភោគ​បិណ្ឌបាត​ដែល​ភិក្ខុនី​ចាត់ចែង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ហាម​ហើយ​ ​(​សង្ស័យ​ដូច្នោះ​ហើយ​)​ ​ក៏​មិន​ទទួល​ ​(​បិណ្ឌបាត​នោះ​)​ ​ហើយ​មិន​អាច​នឹង​ត្រាច់​ទៅ​ដើម្បី​បិណ្ឌបាត​ទៀតផង​ ​ក៏​អត់​ចង្ហាន់​ក្នុង​ពេលនោះ​ឯង​។​
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 636786903981381475
ទៅកាន់ទំព័រ៖