ព្រះត្រៃបិដក ភាគ ០៤

ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​មោឃបុរស​ ​អ្នកឯង​តែម្នាក់ឯង​មិន​គួរ​នឹង​សម្រេចការ​អង្គុយ​ក្នុង​ទីស្ងាត់​ជាមួយនឹង​ភិក្ខុនី​តែម្នាក់ឯង​ទេ​ ​នែ​មោឃបុរស​ ​ការ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​ឬ​នាំ​ជន​ទាំងឡាយ​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ក្រៃលែង​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ ​សម្រេចការ​អង្គុយ​ក្នុង​ទីស្ងាត់​ជាមួយនឹង​ភិក្ខុនី​តែម្នាក់​នឹង​ម្នាក់​ ​(​ភិក្ខុ​នោះ​)​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​៨៥​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នានឹង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​ ​ដែល​ហៅថា​ ​ភិក្ខុនី​ ​គឺ​ស្រី​ដែល​បាន​ឧបសម្បទា​ក្នុង​សំណាក់​ឧភតោ​សង្ឃ​។​ ​ពាក្យ​ថា​ ​ជាមួយ​ ​គឺ​ក្នុង​ទី​ជាមួយ​។​ ​ពាក្យ​ថា​ ​តែម្នាក់​នឹង​ម្នាក់​ ​គឺ​ភិក្ខុ​និង​ភិក្ខុនី​។​ ​ដែល​ហៅថា​ ​ទីស្ងាត់​ ​គឺទី​កំបាំង​ភ្នែក១​ ​ទី​កំបាំង​ត្រចៀក១​។​ ​ដែល​ហៅថា​ទី​កំបាំង​ភ្នែក​ ​គឺទី​ដែលគេ​មិច​ភ្នែក​ក្តី​ ​ញាក់ចិញ្ចើម​ក្តី​ ​ងក់ក្បាល​ក្តី​ ​ក៏​មិន​អាច​មើលឃើញ​បាន​។​ ​ដែល​ហៅថា​ ​ទី​កំបាំង​ត្រចៀក​ ​គឺទី​ដែលគេ​មិន​អាច​ដើម្បី​ស្តាប់​ពាក្យ​ពោល​ជាប្រក្រតី​បាន​។​ ​ពាក្យ​ថា​ ​សម្រេចការ​អង្គុយ​ ​សេចក្តី​ថា​ ​កាល​ភិក្ខុនី​អង្គុយ​
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 636786905926742743
ទៅកាន់ទំព័រ៖