ព្រះត្រៃបិដក ភាគ ០៤
អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា អាហារក្នុងផ្ទះសំណាក់ ឬរោងទាន ភិក្ខុត្រូវឆាន់បានតែម្តង បើឆាន់ឲ្យលើសពីកំណត់នោះទៅ ត្រូវអាបត្តិបាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[៨៩] សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុនិមន្តទៅក្រុងសាវត្ថីក្នុងកោសលជនបទ បានចូលទៅកាន់ផ្ទះសំណាក់ ឬរោងទាន១។ មនុស្សទាំងឡាយនិយាយគ្នាថា ព្រះថេរៈខាននិមន្តមកយូរណាស់ហើយ (ថាដូច្នោះហើយ) ក៏នាំគ្នាអង្គាសដោយគោរព។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុឆាន់រួចហើយ ក៏មានអាពាធជាទម្ងន់។ លោកមិនអាចនឹងចៀសចេញពីផ្ទះសំណាក់ ឬរោងទាននោះទៅបាន។ ទើបមនុស្សទាំងឡាយនោះ បានពោលពាក្យនេះនឹងព្រះសារីបុត្តដ៏មានអាយុក្នុងថ្ងៃជាគំរប់ពីរថា បពិត្រព្រះថេរដ៏ចំរើន សូមលោកនិមន្តឆាន់ចុះ។ ព្រះសារីបុត្តដ៏មានអាយុមានសេចក្តីសង្ស័យថា ការដែលនៅត្រាំត្រែងឆាន់បិណ្ឌបាតក្នុងផ្ទះសំណាក់ ឬរោងទាន ព្រះដ៏មានព្រះភាគបានហាមហើយ ហើយមិនទទួលបិណ្ឌបាត ក៏អត់ចង្ហាន់ក្នុងពេលនោះ។ គ្រានោះ ព្រះសារីបុត្តដ៏មានអាយុនិមន្តទៅកាន់ក្រុងសាវត្ថី ហើយដំណាលសេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ ៗក្រាបទូលសេចក្តីនុ៎ះចំពោះ
ID: 636786907988290657
ទៅកាន់ទំព័រ៖