ព្រះត្រៃបិដក ភាគ ០៤

ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ក្នុង​ពេលនោះ​ ​ហើយ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​មាន​ជម្ងឺ​អាស្រ័យ​នៅ​រឿយ​ៗ​ ​ឆាន់​ភោជន​ក្នុង​រោងទាន​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​បិណ្ឌបាត​ក្នុង​រោងទាន​ ​ភិក្ខុ​មិន​មាន​ជម្ងឺ​ត្រូវ​ឆាន់​បានតែ​ម្តង​ ​បើ​ឆាន់​ឲ្យលើស​ពី​កំណត់​នោះ​ទៅ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​៩០​]​ ​ភិក្ខុ​ដែល​អាច​ដើម្បី​ចៀសចេញ​ពី​រោងទាន​នោះ​ទៅ​បាន​ ​ហៅថា​ ​មិន​មាន​ជម្ងឺ​។​ ​ភិក្ខុ​ដែល​មិន​អាច​ដើម្បី​ចៀសចេញ​ពី​រោងទាន​នោះ​ទៅ​បាន​ ​ហៅថា​ ​មាន​ជម្ងឺ​។​ ​ដែល​ហៅថា​ ​បិណ្ឌបាត​ក្នុង​រោងទាន​ ​បាន​ដល់​ភោជន​ទាំង៥យ៉ាង​ ​ភោជន​ណាមួយ​ដែលគេ​តាក់តែង​ក្នុង​សាលា​ក្តី​ ​ក្នុង​មណ្ឌប​ក្តី​ ​ទៀប​គល់ឈើ​ក្តី​ ​ក្នុង​ទីវាល​ក្តី​ ​មិន​ចំពោះ​បុគ្គល​ណា​ ​គេ​តាក់តែង​កំណត់​ល្មម​មួយ​ឆ្អែត​ ​(​គ្រប់​ៗ​គ្នា​)​។​ ​ភិក្ខុ​មិន​មាន​ជម្ងឺ​ត្រូវ​ឆាន់​បានតែ​ម្តង​ ​បើ​ទទួល​ឲ្យ​ហួសពី​កំណត់​នោះ​ទៅ​ ​ដោយ​គិតថា​ ​អញ​នឹង​ឆាន់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​គ្រប់​ៗ​វារៈ​ដែល​លេប​ចូល​ទៅ​។​
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 636786908333340393
ទៅកាន់ទំព័រ៖