ព្រះត្រៃបិដក ភាគ ០៤

ភិក្ខុ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​ព្រោះ​ឆាន់​គណ​ភោជន​ ​វៀរលែងតែ​មាន​សម័យ​។​ ​ឯស​ម័យ​ក្នុង​សិក្ខាបទ​នោះ​គឺ​ ​សម័យ​ដែល​មាន​ជម្ងឺ១​ ​សម័យ​ដែលគេ​ប្រគេន​ចីវរ១​ ​សម័យ​ដែល​ធ្វើ​នូវ​ចីវរ១​ ​សម័យ​ដែល​ដើរ​ផ្លូវ​ឆ្ងាយ១​ ​សម័យ​ដែល​ឡើងជិះ​ទូក១​ ​សម័យ​ដែល​មាន​ភិក្ខុ​ច្រើន​អង្គ១​ ​សម័យ​នៃ​សមណ​ភត្ត១​ ​នេះ​ជាស​ម័យ​ក្នុង​សិក្ខាបទ​នោះ​។​ ​
 [​១០១​]​ ​ដែល​ហៅថា​ ​គណ​ភោជន​ ​គឺ​ភិក្ខុ៤រូប​ដែលគេ​និមន្ត​ចេញ​ ​ឈ្មោះ​ភោជន​ទាំង៥​ ​ដោយ​ភោជន​ណាមួយ​ ​ហើយ​ឆាន់​ភោជន​ណា​ ​ភោជន​នុ៎ះ​ហៅថា​ ​គណ​ភោជន​។​ ​ពាក្យ​ថា​ ​វៀរលែងតែ​មាន​សម័យ​ ​គឺ​លើកទុក​តែ​មាន​សម័យ​ ​(​គឺ​ហេតុ​ដែល​គួរ​នឹង​ឆាន់​បាន​)​។​ ​ដែល​ហៅថា​ ​សម័យ​មាន​ជម្ងឺ​ ​ដោយហោចទៅ​ ​សូម្បីតែ​ជើង​ទាំងឡាយ​ដែល​បែក​ ​(​បាក់​ផ្តៅ​ក៏​ហៅថា​មាន​ជម្ងឺ​)​។​ ​ភិក្ខុ​ដឹង​ថា​ខ្លួន​មាន​សម័យ​ឈឺថ្កាត់​ហើយ​ ​គប្បី​ឆាន់​គណ​ភោជន​បាន​។​ ​ដែល​ហៅថា​ ​សម័យ​ដែលគេ​ប្រគេន​ចីវរ​ ​គឺថា​កាលបើ​ភិក្ខុ​មិនបាន​ក្រាលកឋិន​ទេ​ ​(​សម័យ​នៃ​ចីវរ​ទាន​)​ ​បាន​ត្រឹមតែ១ខែ​ ​គឺ​ខែ​ជា​ខាងចុង​នៃ​វស្សានរដូវ​(​១​)​ ​បើ​ភិក្ខុ​បាន​ក្រាលកឋិន​ ​(​សម័យ​នៃ​ចីវរ​ទាន​)​ ​បាន៥ខែ​(​២​)​ ​។​ ​ភិក្ខុ​ដឹង​ថា​មាន​សម័យ​នៃ​ចីវរ​ទាន​ហើយ​ ​គប្បី​ឆាន់​គណ​ភោជន​បាន​។​ ​ដែល​ហៅថា​ ​សម័យ​ដែល​ធ្វើ​នូវ​ចីវរ​ ​
​(​១​)​ ​គឺ​គិត​ពី​ ​១រោច​ខែ​អស្សុ​ជ្ជ​ ​ទៅដល់​ថ្ងៃពេញបូណ៌​មី​ខែកត្តិក​។​ ​(​២​)​ ​គឺ​គិត​ពី​ ​១រោ​ជ​ខែ​អស្សុ​ជ្ជ​ ​ទៅដល់​ថ្ងៃពេញបូណ៌​មី​ខែ​ផគ្គុណ​។​
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 636786912854078964
ទៅកាន់ទំព័រ៖