ព្រះត្រៃបិដក ភាគ ៤០
ប្រព្រឹត្តទៅ ដើម្បីចំរើនបញ្ញា ប្រព្រឹត្តទៅ ដើម្បីទូលាយបញ្ញា ប្រព្រឹត្តទៅ ដើម្បីបញ្ញាដ៏ធំ ប្រព្រឹត្តទៅ ដើម្បីបញ្ញាក្រាស់ ប្រព្រឹត្តទៅ ដើម្បីបញ្ញាទូលាយ ប្រព្រឹត្តទៅ ដើម្បីបញ្ញាជ្រៅ ប្រព្រឹត្តទៅ ដើម្បីបញ្ញាដឹងសេចក្តីឥតអ្នកណាស្មើ ដែលអ្នកដទៃមិនអាចត្រាស់ដឹងបាន ប្រព្រឹត្តទៅ ដើម្បីបញ្ញាក្រាស់ ដូចផែនដី ប្រព្រឹត្តទៅ ដើម្បីបញ្ញាច្រើន ប្រព្រឹត្តទៅ ដើម្បីបញ្ញារួសរាន់ ប្រព្រឹត្តទៅ ដើម្បីបញ្ញារហ័ស ប្រព្រឹត្តទៅ ដើម្បីបញ្ញារីករាយ ប្រព្រឹត្តទៅ ដើម្បីបញ្ញាជាគ្រឿងស្ទុះទៅ ប្រព្រឹត្តទៅ ដើម្បីបញ្ញាដ៏មុត ប្រព្រឹត្តទៅ ដើម្បីបញ្ញាជាគ្រឿងទម្លាយ នូវកិលេស។
[២៣៥] ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា មិនបរិភោគនូវកាយគតាសតិ ពួកភិក្ខុនោះ ឈ្មោះថា មិនបរិភោគ នូវព្រះនិពា្វន។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា បរិភោគ នូវកាយគតាសតិ ពួកភិក្ខុនោះ ទើបឈ្មោះថា បរិភោគ នូវព្រះនិពា្វន។
[២៣៦] ម្នាលភិក្ខុទាំងឡាយ កាយគគាសតិ ដែលពួកភិក្ខុណា មិនបរិភោគ ព្រះនិព្វាន ក៏ឈ្មោះថា ពួកភិក្ខុទាំងនោះ មិនបរិភោគដែរ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលពួកភិក្ខុណា បរិភោគហើយ ព្រះនិពា្វនក៏ឈ្មោះថា ពួកភិក្ខុនោះ បរិភោគដែរ។
ID: 636852727461537890
ទៅកាន់ទំព័រ៖