ព្រះត្រៃបិដក ភាគ ៤០
[២៣៧] ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ របស់ពួកភិក្ខុណា សាបសូន្យហើយ ព្រះនិពា្វន របស់ពួកភិក្ខុនោះ ក៏ឈ្មោះថា សាបសូន្យដែរ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ របស់ពួកភិក្ខុណា មិនសាបសូន្យ ព្រះនិពា្វន របស់ពួកភិក្ខុនោះ ក៏ឈ្មោះថា មិនសាបសូន្យដែរ។
[២៣៨] ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលពួកភិក្ខុណា បោះបង់ហើយ ព្រះនិពា្វន ក៏ឈ្មោះថា ពួកភិក្ខុនោះ បោះបង់ដែរ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលពួកភិក្ខុណា ប្រារព្ធហើយ ព្រះនិពា្វន ក៏ឈ្មោះថា ពួកភិក្ខុនោះ ប្រារព្ធដែរ។
[២៣៩] ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ប្រមាទកាយគតាសតិ ពួកភិក្ខុនោះ ក៏ឈ្មោះថា ប្រមាទព្រះនិព្វានដែរ។ មា្នលភិក្ខុទាំងឡាយ ពួកភិក្ខុណា មិនប្រមាទកាយគតាសតិ ពួកភិក្ខុនោះ ក៏ឈ្មោះថា មិនប្រមាទព្រះនិពា្វនដែរ។
[២៤០] ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលពួកភិក្ខុណា ភ្លេចភ្លាំងហើយ ព្រះនិព្វាន ក៏ឈ្មោះថា ពួកភិក្ខុនោះ ភ្លេចភ្លាំងដែរ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលពួកភិក្ខុណា មិនភ្លេចភ្លាំង ព្រះនិព្វាន ក៏ឈ្មោះថា ពួកភិក្ខុនោះ មិនភ្លេចភ្លាំងដែរ។
ID: 636852727869191207
ទៅកាន់ទំព័រ៖