ព្រះត្រៃបិដក ភាគ ៤០
[២៤១] ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលពួកភិក្ខុណា មិនបានភប់ប្រសព្វ ព្រះនិព្វាន ក៏ឈ្មោះថា ពួកភិក្ខុនោះ មិនភប់ប្រសព្វដែរ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលពួកភិក្ខុណា បានភប់ប្រសព្វហើយ ព្រះនិព្វាន ក៏ឈ្មោះថា ពួកភិក្ខុនោះ បានភប់ប្រសព្វដែរ។
[២៤២] ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលពួកភិក្ខុណា មិនបានចំរើន ព្រះនិព្វាន ក៏ឈ្មោះថា ពួកភិក្ខុនោះ មិនបានចំរើនដែរ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលពួកភិក្ខុណា បានចំរើនហើយ ព្រះនិព្វាន ក៏ឈ្មោះថា ពួកភិក្ខុនោះ បានចំរើនដែរ។
[២៤៣] ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលពួកភិក្ខុណា មិនធ្វើឲ្យរឿយៗ ព្រះនិពា្វន ក៏ឈ្មោះថា ពួកភិក្ខុនោះ មិនធ្វើឲ្យរឿយៗដែរ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលពួកភិក្ខុណា ធ្វើឲ្យរឿយៗហើយ ព្រះនិព្វាន ក៏ឈ្មោះថា ពួកភិក្ខុនោះ ធ្វើឲ្យរឿយៗដែរ។
[២៤៤] ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលពួកភិក្ខុណា មិនដឹងច្បាស់ហើយ ព្រះនិពា្វន ក៏ឈ្មោះថា ពួកភិក្ខុនោះ មិនដឹងច្បាស់ដែរ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលពួកភិក្ខុណា ត្រាស់ដឹងហើយ ព្រះនិពា្វន ក៏ឈ្មោះថា ពួកភិក្ខុនោះ ត្រាស់ដឹងដែរ។
ID: 636852728213290888
ទៅកាន់ទំព័រ៖