ព្រះត្រៃបិដក ភាគ ៤០
[២៤៥] ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលពួកភិក្ខុណា មិនកំណត់ដឹង ព្រះនិព្វាន ក៏ឈ្មោះថា ពួកភិក្ខុនោះ មិនកំណត់ដឹងដែរ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលពួកភិក្ខុណា កំណត់ដឹងហើយ ព្រះនិព្វាន ក៏ឈ្មោះថា ពួកភិក្ខុនោះ កំណត់ដឹងដែរ។
[២៤៦] មា្នលភិក្ខុទាំងឡាយ កាយគតាសតិ ដែលពួកភិក្ខុណា មិនធ្វើឲ្យជាក់ច្បាស់ ព្រះនិព្វាន ក៏ឈ្មោះថា ពួកភិក្ខុនោះ មិនធ្វើឲ្យជាក់ច្បាស់ដែរ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលពួកភិក្ខុណា បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រះនិព្វាន ក៏ឈ្មោះថា ពួកភិក្ខុនោះ បានធ្វើឲ្យជាក់ច្បាស់ដែរ។
ចប់ សូត្រ ១ ពាន់ នៃឯកនិបាត។
ID: 636852728510167869
ទៅកាន់ទំព័រ៖