ព្រះត្រៃបិដក ភាគ ៤០
សុត្តន្តបិដក
អង្គុត្តរនិកាយ ទុកនិបាត
សូមនមស្ការព្រះដ៏មានព្រះភាគ អរហន្តសម្មាសម្ពុ្តទ ព្រះអង្គនោះ។
បឋមបណ្ណាសក
[២៤៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវតី្ថ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងទីនោះឯងថា ម្នាលភិក្ខុទាំងឡាយ ដូច្នេះ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ទោសទាំងឡាយនេះ មាន ២ ប្រការ។ ទោស ២ ប្រការ ដូចម្តេចខ្លះ។ គឺទោស ដែលឲ្យផល ក្នុងបច្ចុប្បន្ននេះ ១ ទោសដែលឲ្យផល ក្នុងលោកខាងមុខ ១។ ម្នាលភិក្ខុទាំងឡាយ ចុះទោស ដែលឲ្យផលក្នុងបច្ចុប្បន្ន តើដូចម្តេច។ ម្នាលភិក្ខុងទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ឃើញស្តេចឲ្យចាប់ចោរ ដែលប្រព្រឹត្តអំពើអាក្រក់ ហើយធ្វើដោយកម្មករណ៍ទាំងឡាយផ្សេងៗគឺ វាយដោយរំពាត់ខ្លះ វាយដោយផ្តៅខ្លះ វាយដោយដំបងខ្លីខ្លះ កាត់ដៃខ្លះ កាត់ជើងខ្លះ កាត់ទាំងដៃ ទាំងជើងខ្លះ
ID: 636852728831826266
ទៅកាន់ទំព័រ៖