ព្រះត្រៃបិដក ភាគ ៤០
            
        
        
            
            
                
                ពួកស្តេចឲ្យចាប់ចោរ ដែលប្រព្រឹត្តអំពើអាក្រក់ ហើយធ្វើដោយកម្មករណ៍ផ្សេងៗ គឺវាយដោយរំពាត់ខ្លះៗ។ បេ។ កាត់ក្បាល ដោយដាវខ្លះ ព្រោះហេតុអំពើអាក្រក់ មានសភាពយ៉ាងណា។ ប្រសិនបើអាត្មាអញ ធ្វើអំពើអាក្រក់ មានសភាពយ៉ាងនោះវិញ ក៏ពួកស្តេច ឲ្យចាប់អាត្មាអញ ហើយគប្បីធ្វើដោយកម្មករណ៍ផ្សេងៗ មានសភាពដូច្នោះដែរ គឺវាយដោយរំពាត់ខ្លះ។ បេ។ កាត់ក្បាល ដោយដាវខ្លះ។ បុរសនោះ ខ្លាចទោស ដែលឲ្យផល ក្នុងបច្ចុប្បន្ននេះ ក៏លែងលួចប្លន់ទ្រព្យសម្បតិ្ត របស់បុគ្គលដទៃ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទោសឲ្យផល ក្នុងបច្ចុប្បន្ននេះ។ ម្នាលភិក្ខុទាំងឡាយ ចុះទោស ដែលឲ្យផល ក្នុងលោកខាងមុខ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ពិចារណាឃើញច្បាស់ ដូច្នេះថា ផលដ៏លាមក របស់កាយទុច្ចរិត នឹងមានក្នុងលោកខាងមុខ ផលដ៏លាមក របស់វចីទុច្ចរិត នឹងមានក្នុងលោកខាងមុខ ផលដ៏លាមក របស់មនោទុច្ចរិត នឹងមានក្នុងលោកខាងមុខ ប្រសិនបើអាត្មាអញ ប្រព្រឹត្តទុច្ចរិត ដោយកាយក្តី ប្រព្រឹត្តទុច្ចរិត ដោយវាចាក្តី ប្រព្រឹត្តទុច្ចរិត ដោយចិត្តក្តី 
            
            
         
        
            
                ID: 636852729228278942 
                
            
            
                ទៅកាន់ទំព័រ៖