ព្រះត្រៃបិដក ភាគ ៤០

 ​[​២៤៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ព្យាយាម​ ​២​ ​ប្រការ​នេះ​ ​បុគ្គល​ធ្វើ​បាន​ដោយ​កម្រ​ ​ក្នុង​លោក​។​ ​សេចក្តី​ព្យាយាម​ ​២​ ​ប្រការ​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​ពួក​គ្រហស្ថ​ ​ដែល​នៅ​គ្រប់គ្រង​ផ្ទះ​ ​ផ្គង​ព្យាយាម​ ​ដើម្បី​ញ៉ាំង​ចីវរប្បច្ច័យ​ ​បិណ្ឌបាតប្បច្ច័យ​ ​សេនាសនប្បច្ច័យ​ ​និង​បរិក្ខារ​ ​គឺ​ ​ថ្នាំ​ជា​បច្ច័យ​ ​ដល់​អ្នកជំងឺ​ ​ឲ្យ​កើតឡើង​បាន​ ​១​ ​ពួក​កុលបុត្រ​ ​ដែល​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ ​ផ្គង​ព្យាយាម​ ​ដើម្បី​លះបង់​ ​នូវ​ឧប​ធិ​ក្កិ​លេស​ទាំងពួង​បាន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ព្យាយាម​ ​ទាំង​ ​២​ ​ប្រការ​នេះឯង​ ​បុគ្គល​ធ្វើ​បាន​ដោយ​កម្រ​ក្នុង​លោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​សេ​ចកី្ត​ព្យាយាម​ ​ទាំង​ ​២​ ​ប្រការ​នេះ​ ​សេ​ចកី្ត​ព្យាយាម​ ​ដើម្បី​លះបង់​ ​នូវ​ឧប​ធិ​កិ្ក​លេស​ទាំងពួង​នុ៎ះ​ ​ចាត់ជា​ការ​ប្រសើរ​ជាង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​ ​ក្នុង​សាសនា​នេះ​ ​យ៉ាងនេះ​ចុះ​ថា​ ​យើង​ទាំងឡាយ​ ​នឹង​ផ្គង​ព្យាយាម​ ​ដើម្បី​លះបង់​ ​នូវ​ឧប​ធិ​កិ្ក​លេស​ទាំងពួង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​សិក្សា​យ៉ាងនេះ​។​
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 636852729606270562
ទៅកាន់ទំព័រ៖