ព្រះត្រៃបិដក ភាគ ៤០
[២៤៩] ម្នាលភិក្ខុទាំងឡាយ ធម៌ដែលជាទីតាំង នៃសេចកី្តក្តៅក្រហាយនេះ មាន ២ ប្រការ។ ធម៌ដែលជាទីតាំង នៃសេចកី្តក្តៅក្រហាយ ២ ប្រការ តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ធ្វើកាយទុច្ចរិត មិនធ្វើកាយសុចរិត ធ្វើវចីទុច្ចរិត មិនធ្វើវចីសុចរិត ធ្វើមនោទុច្ចរិត មិនធ្វើមនោសុចរិត បុគ្គលនោះ ក៏ក្តៅក្រហាយថា កាយទុច្ចរិត អាត្មាអញ បានធ្វើហើយ ក្តៅក្រហាយថា កាយសុចរិត អាត្មាអញ មិនបានធ្វើឡើយ ក្តៅក្រហាយថា វចីទុច្ចរិត អាត្មាអញ បានធ្វើហើយ ក្តៅក្រហាយថា វចីសុចរិត អាត្មាអញ មិនបានធ្វើឡើយ ក្តៅក្រហាយថា មនោទុច្ចរិត អាត្មាអញ បានធ្វើហើយ ក្ដៅក្រហាយថា មនោសុចរិត អាត្មាអញ មិនបានធ្វើឡើយ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលជាទីតាំង នៃសេចកី្តក្តៅក្រហាយ មាន ២ ប្រការនេះឯង។
[២៥០] ម្នាលភិក្ខុទាំងឡាយ ធម៌ដែលមិនជាទីតាំង នៃសេចកី្តក្តៅក្រហាយនេះ មាន ២ ប្រការ។ ធម៌ដែលមិនជាទីតាំង នៃសេចកី្តក្តៅក្រហាយ ២ ប្រការ តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ធ្វើកាយសុចរិត មិនធ្វើកាយទុច្ចរិត ធ្វើវចីសុចរិត មិនធ្វើវចីទុច្ចរិត ធ្វើមនោសុចរិត
ID: 636852729841043990
ទៅកាន់ទំព័រ៖