ព្រះត្រៃបិដក ភាគ ៤០
តែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍យ៉ាងធំ ដូចចិត្ត នេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលបុគ្គលបានចំរើន បានធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍យ៉ាងធំ។
[៣០] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលបុគ្គលមិនបានចំរើន មិនបានធ្វើឲ្យច្រើនហើយ តែងនាំមកនូវសេចក្ដីទុក្ខក្រៃពេក ដូចចិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលបុគ្គលមិនបានចំរើន មិនបានធ្វើឲ្យច្រើនហើយ តែងនាំមកនូវសេចក្ដីទុក្ខក្រៃពេក។
[៣១] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលបុគ្គលបានចំរើន បានធ្វើឲ្យច្រើនហើយ តែងនាំមកនូវសេចក្ដីសុខក្រៃពេក ដូចចិត្តនេះ សោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលបុគ្គលបានចំរើន បានធ្វើឲ្យច្រើនហើយ តែងនាំមកនូវសេចក្ដីសុខក្រៃពេក។
ចប់ វគ្គ ទី៣។
ID: 636852700687766518
ទៅកាន់ទំព័រ៖