ព្រះត្រៃបិដក ភាគ ៤០

​មិន​ធ្វើ​មនោ​ទុច្ចរិត​ ​បុគ្គល​នោះ​ ​មិន​ក្តៅក្រហាយ​ ​ដោយ​គិតឃើញ​ថា​ ​កាយសុចរិត​ ​អាត្មាអញ​ ​បាន​ធ្វើ​ហើយ​ ​មិន​ក្តៅក្រហាយ​ ​ដោយ​គិតឃើញ​ថា​ ​កាយទុច្ចរិត​ ​អាត្មាអញ​ ​មិនបាន​ធ្វើ​ឡើយ​ ​មិន​ក្តៅក្រហាយ​ ​ដោយ​គិតឃើញ​ថា​ ​វចីសុចរិត​ ​អាត្មាអញ​ ​បាន​ធ្វើ​ហើយ​ ​មិន​ក្តៅក្រហាយ​ ​ដោយ​គិតឃើញ​ថា​ ​វចីទុច្ចរិត​ ​អាត្មាអញ​ ​មិនបាន​ធ្វើ​ឡើយ​ ​មិន​ក្តៅក្រហាយ​ ​ដោយ​គិតឃើញ​ថា​ ​មនោសុចរិត​ ​អាត្មាអញ​ ​បាន​ធ្វើ​ហើយ​ ​មិន​ក្តៅក្រហាយ​ ​ដោយ​គិតឃើញ​ថា​ ​មនោ​ទុច្ចរិត​ ​អាត្មាអញ​ ​មិនបាន​ធ្វើ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដែល​មិនជា​ទីតាំង​ ​នៃ​សេ​ចកី្ត​ក្តៅក្រហាយ​ ​មាន​ ​២​ ​ប្រការ​នេះឯង​។​ ​
 [​២៥១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​បាន​ត្រាស់​ដឹង​ ​នូវ​ធម៌​ ​២​ ​ប្រការ​ ​គឺ​សេ​ចកី្ត​មិន​សន្តោស​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​១​ ​សេ​ចកី្ត​មិន​រួញរា​ ​ក្នុង​ព្យាយាម​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ផ្គង​ទុក​ ​នូវ​សេ​ចកី្ត​មិន​រួញរា​ថា​ ​ស្បែក​ ​សរសៃ​ ​ឆ្អឹង​ ​សូមឲ្យ​សល់​នៅ​ចុះ​ ​សាច់​ ​និង​ឈាម​ ​ក្នុង​សរីរៈ​ ​ចូរ​ហួតហែង​ទៅចុះ​ ​គុណវិសេស​ណា​ ​ដែល​បុគ្គល​គួរ​បាន​ដល់​ ​ដោយ​កំឡាំង​របស់​បុរស​ ​ដោយ​ព្យាយាម​របស់​បុរស​ ​ដោយ​សេ​ចកី្ត​ប្រឹងប្រែង​ ​របស់​បុរស​ ​(​បើ​)​ ​មិនទាន់​បាន​ដល់​ ​នូវ​គុណវិសេស​នោះ​ទេ​ ​នឹង​មិន​បញ្ឈប់​ ​នូវ​សេ​ចកី្ត​ព្យាយាម​ទៅវិញ​ឡើយ​ ​
ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 636852730054346191
ទៅកាន់ទំព័រ៖